ព័ត៌មានជាតិ
ថ្ងៃភ្ជុំធំ ភ្លៀងរលឹមស្រិចៗ មួយគ្រួសារអង្គុយនិយាយគ្នាលេងនៅផ្ទះ ស្រាប់តែត្រូវរន្ទះបាញ់មកលើពួកគាត់ ស្លាប់៦នាក់ និងរបួស ៤នាក់នៅបាត់ដំបង
BY Khmernote Media
September 18, 2020
បាត់ដំបង៖ ករណីគ្រោះធម្មជាតិមួយ( រន្ទះបាញ់) បានកើតឡើងនៅ ព្រលប់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៦:២០ នាទី នៅភូមិបឹងអំពិល ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ យោងតាមការរៀបរាប់របស់សមត្ថកិច្ចបានឲ្យដឹងថា គ្រួសារមួយដែលមានសមាជិកចំនួន ៩នាក់ ខណៈកំពុងអង្គុយសំណេះសំណាលគ្នានៅក្នុងផ្ទះបានស្លាប់ភ្លាមៗនៅនិងកន្លែងដោយត្រូវរន្ទះបាញ់មកលើពួកគាត់ ចំថ្ងៃភ្ជុំធំតែម្តង។

នៅក្នុងហេតុការណ៍ដ៏រន្ធត់នេះក៏មានសាច់ញាតិ ៤ នាក់ផ្សេងទៀតបានរងរបួស ហើយកំពុងសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យ៕




