ព័ត៌មានជាតិ
ធ្លាក់ភ្លៀងខ្លាំងជាច្រើនម៉ោងនៅស្រុកព្រៃនប់ កាលពីយប់មិញនេះ ធ្វើឲ្យទឹកលិចចូលលំនៅដ្ឋានប្រជាពលរដ្ឋ, មន្រ្តីមូលដ្ឋានចុះជួយប្រជាជន
BY Khmernote Media
September 18, 2020
ស្រុកព្រៃនប់៖ តំបន់ខ្លះក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ មានធ្លាក់ភ្លៀងខ្លាំង នាយប់ថ្ងៃ១៧កញ្ញា២០២០។ ពលរដ្ឋប្រាប់ថា បណ្តាឃុំមួយចំនួនជាប់ផ្លូវជាតិលេខ៤ ដូចជាឃុំអូរឧកញ៉ាហេង ឃុំអណ្តូងថ្ម ឃុំសំរុងនិងឃុំវាលរេញជាដើម ភ្លៀងធ្លាក់ខ្លាំងច្រើនម៉ោង ធ្វើឲ្យតំបន់ទំនាបខ្លះមានទឹកលិចចូលដល់លំនៅដ្ឋាន។ ករណីនេះមន្ត្រីមូលដ្ឋាន អំពាវនាវឲ្យពលរដ្ឋប្រុងប្រយត្ន័ពីបណ្តាញខ្សែភ្លើងអគ្គិសនីក្នុងផ្ទះដែលមានទឹកហូរចូល៕ ប្រភព៖លោកពូហ៊ុយ ប៊ុនឡេង














