ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រកមុខឃើញហើយ! ប្រើហ្វេសប៊ុកផេកចំនួន៥ និងគណនីហ្វេសប៊ុក៥ទៀត បោកប្រាក់ប្រជាពលរដ្ឋជាច្រើននាក់បានប្រាក់សរុបជាង ៣០,០០០ដុល្លារ

    BY Khmernote Media September 18, 2020
    រកមុខឃើញហើយ! ប្រើហ្វេសប៊ុកផេកចំនួន៥ និងគណនីហ្វេសប៊ុក៥ទៀត បោកប្រាក់ប្រជាពលរដ្ឋជាច្រើននាក់បានប្រាក់សរុបជាង ៣០,០០០ដុល្លារ

    (ភ្នំពេញ) នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន បានសហការជាមួយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្រាវជ្រាវបង្ក្រាប ករណីឆបោកប្រាក់ពីប្រជាពលរដ្ឋតាមបណ្តាញសង្គមហ្វេកប៊ុក ចំនួន១៣នាក់ រួមមាននៅរាជធានីភ្នំពេញ១១នាក់ ខេត្តកណ្តាលម្នាក់ និងខេត្តបាត់ដំបងម្នាក់។

    ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ឈ្មោះ យ.ន.ម.ឃ ហៅ អា ប៊យ ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ឧបាយកលរបស់ជនសង្ស័យបានប្រើប្រាស់លេខទូរស័ព្ទចំនួន ៤ខ្សែ, ហ្វេកប៊ុកផេកចំនួន៥ គឺ Belle – Rebrand, Kim’s FoodandDrink, Mss. K Diary, Better you ប៉ែតធើរ យូរ, BP Beauty Plant និងគណនីហ្វេកប៊ុក ៥ទៀត គឺ Amethyst Khim, Ame Ah, Da Ling, Sok Khim, Bopha Uy ផ្សព្វផ្សាយលក់គ្រឿងសម្អាង មានឡេលាបមុខ ហ្វូមលាងមុខ ថ្នាំថែរក្សាសម្រស់ និងម៉ាសការពារមេរោគ ដែលនាំចូលមកពីប្រទេសម៉ាឡេស៊ី វៀតណាម និងថៃ។ ជនសង្ស័យបានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកខាងលើ ព្រមទាំងលេខទូរសព្ទជាច្រើនខ្សែ ធ្វើសកម្មភាពផ្សព្វផ្សាយ ឃោសនា ឆបោកប្រាក់ពីប្រជាពលរដ្ឋ សរុបទឹកប្រាក់ចំនួន ៣០,៨០០ដុល្លារអាមេរិក។

    បច្ចុប្បន្នជនសង្ស័យត្រូវបាន លោក កូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្កាប់ឱ្យឃុំខ្លួននៅពន្ធធនាគារព្រៃស (ម២) ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។ ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយដ្ឋាន សូមក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះក្រុមជនឆបោក។ បើសិនជាបងប្អូនប្រពលរដ្ឋបានជួបនឹងករណីដូចខាងលើ សូមមកដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

    Share This Post: