ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ថ្ងៃទី២ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ មានបងប្អូនប្រជាពលរដ្ឋ និងជនបរទេសដើរកម្សាន្តតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសចំនួនជាង ៤០ម៉ឺននាក់

    BY Khmernote Media September 18, 2020
    ថ្ងៃទី២ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ មានបងប្អូនប្រជាពលរដ្ឋ និងជនបរទេសដើរកម្សាន្តតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសចំនួនជាង ៤០ម៉ឺននាក់

    តាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានីខេត្ត បានឲ្យដឹងថា សម្រាប់ថ្ងៃទី២ (ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០) នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ បងប្អូនប្រជាពលរដ្ឋ និង ជនបរទេស ដែលបានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ៤៥៤.៨៥៤ ក្នុងនោះ៖


    − ភ្ញៀវជាតិមានចំនួនប្រមាណ ៤៥១.៦២៩ នាក់
    − ភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ៣.២២៥ នាក់

    ខេត្តដែលទទួលបានភ្ញៀវច្រើន រួមមាន៖
    ១- ខេត្តបាត់ដំបង ៧៤.៤២០ នាក់
    ២-ខេត្តសៀមរាប ៥០.៩២៤ នាក់
    ៣-ខេត្តកំពង់ឆ្នាំង ៣០.១០៨ នាក់
    ៤-ខេត្តព្រះសីហនុ ២៩.១៧៣ នាក់
    ៥-ខេត្តពោធិ៍សាត់ ២៦.៣១២ នាក់
    ៦-ខេត្តកែប ២៤.៥៤៦ នាក់
    ៧-ខេត្តកំពត ២៤.១១៥ នាក់
    ៨-ខេត្តបន្ទាយមានជ័យ ២៣.៦៣៥ នាក់
    ៩-ខេត្តកណ្តាល ២០.៥៩៦ នាក់

    ជាការកត់សម្គាល់ សម្រាប់និន្នាការភ្ញៀវទេសចររយៈ២ថ្ងៃកន្លងមកនេះ៖
    − បើទោះបីជាមានភ្លៀងធ្លាក់នៅតាមរាជធានីខេត្តមួយចំនួន ប៉ុន្តែការដើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋនៅតែមានសន្ទុះខ្លាំង សរុបជារួមសម្រាប់រយៈពេល២ថ្ងៃនេះ ភ្ញៀវទេសចរមានចំនួនប្រមាណ ៦៧២.៧៨៦ នាក់។

    − ពួកគាត់ភាគច្រើន បានជួបជុំជាលក្ខណៈគ្រួសារនិង បន្ទាប់ពីត្រលប់ពីចូលរួមពិធីបុណ្យបិណ្ឌភ្ជុំនៅតាមវត្តអារាមនានា បានរៀបចំ ការដើរកម្សាន្ត នៅតាមគោលដៅទេសចរណ៍ដែលមិនស្ថិតនៅឆ្ងាយពីស្រុកកំណើត។

    − សម្រាប់២ថ្ងៃដំបូងនេះ ការចំណាយរបស់ប្រជាពលរដ្ឋ គឺភាគច្រើនផ្តោតលើការទិញគ្រឿងឧបភោគបរិភោគ រៀបចំចង្ហាន់ និងគ្រឿងសក្ការៈសម្រាប់ពិធីបុណ្យ។ក្នុងការដើរកំសាន្ត ទៀតសោត ភាគច្រើន ពួកគាត់បានយកម្ហូបអាហារដែលបានរៀបចំរួច សល់ពីការប្រគេនចង្ហាន់ទៅទទួលទាននៅតាមគោលដៅទេសចរណ៍នានា។

    − ដូចកាលពីថ្ងៃទី ១ ដែរ គណៈបញ្ជាការឯកភាពរាជធានីខេត្ត បានបន្តយកចិត្តទុកដាក់រៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅគ្រប់គោលដៅទេសចរណ៍ទាំងអស់ រាប់ទាំងនៅក្នុងវត្តអារាមផងដែរ៕

     

    ប្រភព៖ ក្រសួងទេសចរណ៍

    Share This Post: