តំបន់មាត់សមុទ្រមានភ្លៀងធ្លាក់ខ្លាំង លោកឧកញ៉ាទៀ វិចិត្រ ត្រៀមអូប័រល្បឿនលឿនជាច្រើនគ្រឿង ទុកសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋនៅតំបន់សមុទ្រ
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តាមរយៈតាមដាននៃការវិវត្តនិងការប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូលសុងនិរតីបង្កើនល្បឿន បក់មកលើកម្ពុជា។ សម្ពាធទាបសកម្មនៅលើសមុទ្រប៉ាស៊ីហ្វិក និងវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាវិសម្ពាធទាបរួចនឹងទៅជាកូនព្យុះពេលដែលឆ្លងកាត់ប្រទេសហ្វីលីពីន។ ព្យុះនេះនៅថ្ងៃទី១៦ ខែកញ្ញា នឹងបន្តដំណើរចូលទៅក្នុងឈូងសមុទ្រតុងកឹង រួចចូលប្រទេសវៀតណាមភាគកណ្តាល កៀកព្រំប្រទល់ខាងជើង។

ហើយកាលពីយប់មិញនេះនៅខេត្តព្រះសីហនុ ជាពិសេសស្រុកព្រៃនប់មានភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបណ្តាលឲ្យធ្លាក់ភ្លៀងខ្លាំងជាច្រើនម៉ោងនៅស្រុកព្រៃនប់និងធ្វើឲ្យទឹកលិចចូលលំនៅដ្ឋានប្រជាពលរដ្ឋ, មន្រ្តីមូលដ្ឋានចុះជួយប្រជាជន។ ក៏ដូចគ្នាផងដែរ លោកឧកញ៉ា ទៀ វិចិត្រ ដែលជានិច្ចជាកាល តែងតែយកអូប័រល្បឿនលឿនជួយសង្រ្គោះទូកនេសាទជួបគ្រោះថ្នាក់ លិចទូកជាដើមនោះ បានបង្ហោះឲ្យដឹងថា៖ “ត្រៀម 100 % ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋនៅតំបន់សមុទ្រ !!”៕


