ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    (update) ករណី០២នាក់បងប្អូនទៅលេងទឹកសមុទ្រ ត្រូវរលកបោករសាត់ទៅបាត់ បានរកឃើញសាកសពទាំងពីរហើយ

    BY Khmernote Media September 19, 2020
    (update) ករណី០២នាក់បងប្អូនទៅលេងទឹកសមុទ្រ ត្រូវរលកបោករសាត់ទៅបាត់ បានរកឃើញសាកសពទាំងពីរហើយ

    យោងតាមការបញ្ជាក់ពីរដ្ឋាបាលខេត្តកោះកុងបានឲ្យដឹងថា តាមការណែនាំរបស់លោកជំទាវអភិបាលខេត្តកោះកុង លោក ចេង មុនីរិទ្ធ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចុះដឹកនាំកម្លាំងល្បាតស្វែងរកក្មេងប្រុស ក្មេងស្រី ០២ នាក់ ដែលលង់ទឹក ដោយចែកជាពីរក្រុម៖
    ១ កម្លាំងល្បាតតាមផ្លូវទឹក(ទូក នឹងអូប័រ)
    ២ កម្លាំងល្បាតតាមឆ្នេរសមុទ្រ

    ដោយថ្ងៃទី១៨ខែ កញ្ញា ឆ្នាំ២០២០ យើងបានរកឃើញសាកសពឈ្មោះ ដា វីរៈថេ ភេទ ប្រុស អាយុ ១៥ឆ្នាំ នៅចំណុចឆ្នេរពយស្ងាយ ចំណែកសាកសពដែលបានរកឃើញ លោកប្រធានគណះបញ្ជាការឯកភាពស្រុកបានចាត់ចែងដឹកសាកសពប្រគល់ជូនគ្រួសារសពធ្វើបុណ្យតាមប្រពៃណី នឹងបានឧបត្ថម្ភថវិកាចំនួន២០០ដុល្លារ ចំណែកឈ្មោះដា ស្រីឡែន ភេទស្រី មិនទាន់រកឃើញ កម្លាំងកំពុងព្យាយាមល្បាតរកបន្ដ លុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងគណបញ្ជាការ ឯកភាពស្រុក បានស្វែករកឃើញសាកសព នារីរងគ្រោះ ឈ្មោះ ដា ស្រីឡែន អាយុ១៧ ឆ្នាំ នៅចំនុច កៀនប្រង់ ក្រុមហ៊ុន យូញៀន ចំណែកសាកសពទាំងពីរបានប្រគល់ជូនគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ហើយកាកបាទក្រហមស្រុកគិរីសាគរ នឹងកម្លាំងគណះបញ្ជាការឯកភាពស្រុក បានឧបត្ថម្ភថវិកាបន្ថែមចំនួន៦០០,០០០រៀល ជូនគ្រួសារសព។ សូមបញ្ជាក់ទាំងពីរនាក់ជាបងប្អូនបង្កើត មានទីលំនៅភូមិព្រែកខ្យង ឃុំតានូន ស្រុកបុទុមសាគរ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ត្រូវរលកធំគ្របទាញយកអ្នកទាំង២នាក់ បាត់ទៅក្នុងសមុទ្រ នៅចំណុចឆ្នេរពយស្ងាវ ស្ថិតក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ៕

    ប្រភព៖ រដ្ឋបាលខេត្តកោះកុង

    Share This Post: