ព័ត៌មានជាតិ

ចោរកាលីប ជិះសុទ្ធតែម៉ូតូធំស៊េរីទំនើប ឆក់កាបូបគេតាមផ្លូវ

BY
Khmernote Media
September 19, 2020

រាជធានីភ្នំពេញ​ ៖ ស្តីពីករណី លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) នៅមុខដីឡូត៍គ្មានលេខ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅថ្ងៃទី០២-០៩-២០២០ ម៉ោង០៩និង៣០នាទី ។ ជនរងគ្រោះឈ្មោះ អ៊ុយ ចាន់សុភ័ក្រ្ត ភេទ ស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ យាមដីឲ្យគេ ស្នាក់នៅភូមិចុងព្រែក សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ។ ជនសង្ស័យឈ្មោះបាន ពិសិដ្ឋ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

ហេតុការណ៍ ៖ មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូទៅលេងផ្ទះមិត្តភក្តិ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យជិះម៉ូតូម៉ាក KTM-200 ពណ៌ខ្មៅ លាយទឹកក្រូច ស្លាកលេខ ភ្នំពេញ 1GP-1401 ពាក់មួកការពារពណ៌បៃតង មកពីក្រោយអែបខាងស្តាំ ឆក់កាបូបជនរងគ្រោះដែលស្ពាយចំហៀង ក្នុងកាបូបមាន ៖ ទូរស័ព្ទចំនួន ០១គ្រឿង ពណ៌ស មិនចាំម៉ាក , លុយ១២៤ដុល្លារ, លុយខ្មែរ ៤០ម៉ឺនរៀល, ខ្សែដៃប្លាទីន ០១ខ្សែ និងក្រវិល ប្លាទីន០១គូ រួចជិះម៉ូតូគេចខ្លួន។ លុះដល់ថ្ងៃទី១៩-០៩- ឆ្នាំ២០២០ ម៉ោង១៥និង០០នាទី សមត្ថកិច្ចយើងស្រាវជ្រាវឃាត់ខ្លួនបានជន សង្ស័យនៅភូមិចុងព្រែក សង្កាត់ព្រែកឯង និងម៉ូតូជិះធ្វើសកម្មភាព បញ្ចូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕

Share This Post: