ព័ត៌មានជាតិ

ប្រទះឃើញសាកសពស្ត្រីម្នាក់អណ្តែត​ នៅក្នុងដងស្ទឹងសៀមរាប

BY
Khmernote Media
September 19, 2020

ក្រុងសៀមរាប: នាវេលាម៉ោង១៧.៤០នាទីល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០មានករណីមនុស្សលង់ទឹកស្លាប់​ នៅដងមាត់ស្ទឹងសៀមរាប​ ចំណុចខាងមុខផ្សារទំនើបទ្រេធសេនធ័រ ក្នុងក្រុមទី១០ភូមិមណ្ឌល១សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។ ក្រោយទទួលសេចក្តីរាយការណ៍ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយដង្គំ និងកម្លាំងផ្នែកបច្ចេកទេសនិងកោសល្យវិច្ច័យនៃអធិការដ្ឋាននគរបាលបាលក្រុងសៀមរាប សហការណ៍ជាមួយកម្លាំងការិយាល័យបច្ចេកទេសនិងកោសល្យវិច្ច័យខេត្ត បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យលើដងខ្លួនសាកសព​ និងស្រាវជ្រាវរកសាច់ញាតិគ្រួសារនៃសព ។

បន្ទាប់ពីបានធ្វើការ​ត្រួត​ពិនិត្យ​​ កម្លាំងនគរបាលជំនាញបានអោយដឹងថា​ នៅលើដងខ្លួនសាកសពមិនមានស្លាកស្នាមអ្វីជាប់ពាក់ពន្ធ័និងបទល្មើសអ្វីឡើយ និងសន្និដ្ឋានថាជាករណីស្រវឹងស្រាហើយដើរធ្លាក់ទឹកបណ្តាលអោយលង់ទឹកស្លាប់។ យោងតាមការបំភ្លឺពីឈ្មោះកែវ ពេជ្រកន្និការ ភេទស្រីអាយុ៣៥ឆ្នាំបានបញ្ជាក់ថាសាកសព​មានឈ្មោះព្រឹម វ៉ាន់នី ភេទស្រីអាយុ៣៨ឆ្នាំ មុខរបរគ្មានស្នាក់នៅភូមិកក្រាញ សង្កាត់ ក្រុង ខេត្តសៀមរាប ត្រូវជាអតីតបងថ្លៃ​របស់ខ្លួន ព្រោះបានលែងលះជាមួយបងរបស់គាត់​ រយះពេល១៤ឆ្នាំកន្លងមកហើយ​ និងមួយរយៈចុងក្រោយនេះស្ត្រីរូបនេះ​ តែងតែផឹកស្រាស្រវឹងជាប្រចាំ និងបានបាត់ពីផ្ទះរយះពីថ្ងៃកន្លងមកហើយ។ ក្រោយធ្វើការត្រួតពិនិត្យ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ​ យកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តអធ្វា សង្កាត់សៀមរាប៕

ប្រភព៖ នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានគរបាលក្រុងសៀមរាប

Share This Post: