ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទូកនេសាទមួយគ្រឿង បានលិចក្នុងលំហសមុទ្រ នៅកោះកុង

    BY Khmernote Media September 20, 2020
    ទូកនេសាទមួយគ្រឿង បានលិចក្នុងលំហសមុទ្រ នៅកោះកុង

    ខេត្តកោះកុង ៖ នៅវេលាម៉ោង ១២:៣០នាទី ព្រឹក ថ្ងៃ ទី ១៩ ខែកញ្ញា ឆ្នាំ២០២០ មានទូកនេសាទមួយគ្រឿង បានលិចក្នុងលំហសមុទ្រ. ខាងមុខភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ នៅលើទូកមានមនុស្សចំនួន ២នាក់ (ឪពុក និងកូន) ក្នុងនោះអ្នកនេសាទដូចគ្នា បានជួយស្រង់ បានកូនម្នាក់ហើយរួចផុតពីគ្រោះថ្នាក់ នៅបាត់ខ្លួនឪពុករកមិនទាន់ឃើញ។

    ជនរងគ្រោះ មានឈ្មោះ សាំង វឿន ភេទប្រុស អាយុ ៤៦ឆ្នាំ ជាឪពុក រក ពុំ ទាន់ ឃើញ និងកូន ឈ្មោះ វឿន ចូច ភេទប្រុស អាយុ ១៩ ឆ្នាំ សង្គ្រោះ ទាន់ ពេល។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងបន្ត ស្វែងរក៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: