ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នៅឆ្នាំ ២០២០ ប្រទេសថៃនឹងមានស្ថានីយ៍រថភ្លើងធំជាងគេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍

    BY Khmernote Media June 15, 2018
    នៅឆ្នាំ ២០២០ ប្រទេសថៃនឹងមានស្ថានីយ៍រថភ្លើងធំជាងគេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍

    ថៃ៖ នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ ប្រទេសថៃនឹងមានស្ថានីយ៍រថភ្លើងល្បឿនលឿន និងធំជាងគេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលស្ថានីយ៍រថភ្លើងមួយនេះមានឈ្មោះថា Bang Sue Grand Station។ ក្នុងពេលបច្ចុប្បន្ននេះ មានតែស្ថានីយ៍រថភ្លើង Kuala Lumpur’s Grand Sentral របស់ម៉ាឡេស៊ីទេ ដែលមាទទំហំធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ យ៉ាងណាក្តីនៅពេលស្ថានីយ៍ Bang Sue Grand Station របស់ថៃគ្រោងនឹងបញ្ចប់ការសាងសង់របស់ខ្លួ​ននៅឆ្នាំ២០២០​ ខាងមុខនេះ ហើយវានឹងដណ្តើមស្ថានីយ៍រថភ្លើងធំជាងគេលេខ១ជាវិញម្តង។

    ស្ថានីយ៍ ​ Bang Sue Grand Station ត្រូវបានគេសាងសង់ឡើងលើផ្ទៃដី ៣០០,០០០ ម៉ែត្រការ៉េក្នុងទីក្រុងបាងកក និងតភ្ជាប់ទៅកាន់ព្រលានយន្តហោះ ខេត្តឈៀងម៉ៃ និងតំបន់សំខាន់ៗមួយចំនួនទៀតក្នុងប្រទេសថៃ។ ស្ថានីយ៍ថ្មីនេះ នឹងត្រូវបានគេប្រើប្រាស់ជំនួសស្ថានីយ៍រថភ្លើងចាស់របស់ថៃ Hua Lamphong station ដែលបានត្រូវបានសាងសង់ឡើងកាលពីឆ្នាំ ១៩១៦ ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ coconuts

    Share This Post:
    MPO4D jitutoto mpo4d Mpoplay