ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចង្រៃរកលេខដាក់គ្មាន! បុរសម្នាក់យកញញួរដើរវាយបំផ្លាញ​ចង្អូរទឹក​សាធារណៈអស់​ ១២កន្លែង​ នៅក្រុងព្រះសីហនុ

    BY Khmernote Media September 20, 2020
    ចង្រៃរកលេខដាក់គ្មាន! បុរសម្នាក់យកញញួរដើរវាយបំផ្លាញ​ចង្អូរទឹក​សាធារណៈអស់​ ១២កន្លែង​ នៅក្រុងព្រះសីហនុ

    ខេត្តព្រះសីហនុ៖ កាលពីពេលកន្លងទៅនេះ មានជនមិនស្គាល់មុខបានធ្វើសកម្មភាពដកដើមផ្កាក្រដាសអស់រាប់រយគុម្ពនៅមហាវិថីជំទាវម៉ៅ ក្រោយមកទៀតមានជនសង្ស័យធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងសាធារណ ដែលធ្វើឲ្យខាតបង់ថវិកាជាតិផងដែរ ក្រោយមកទៀតមានករណីហ្វូងគោដើរស៊ីផ្កាតាមសួន ដែលអាជ្ញាធរខិតខំដាំ ដើម្បីលំអតាមដងផ្លូវ។

    ថ្មីៗនេះមានជនម្នាក់បានដើរវាយកំទេចចង្អូរទឹកសាធារណទៀត។ យោងតាមការបញ្ជាក់ពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា “មានជនចង្រៃ​ ម្នាក់ទៀតហេីយ​ យកញញួ​រ ដែកស្បែង​ ដេីរវាយបំផ្លាញ​ សមិទ្ធិផលរួម​ ជាចង្អូរទឹក​ អស់​ ១២កន្លែង​ ។ ពិតជាលំបាកយល់​”៕

    Share This Post: