ព័ត៌មានជាតិ

សូមប្រយ័ត្ន! ល្ងាចមិញនេះស្ថានភាពទឹកនៅអាងទឹកតាម៉ុកកើនឡើងថែមទៀត ជិតដល់ប្រកាសអាសន្នហើយ

BY
Khmernote Media
September 20, 2020

យោងតាមការបញ្ជាក់ពី ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា  ខេត្តឧត្តរមានជ័យ ស្ថានភាពទឹកនៅអាងទឹកតាម៉ុក វេលាម៉ោង ៦:០០នាទីល្ងាច នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ធៀបនិងម៉ោង៦:៣០នាទីព្រឹក កម្ពស់ទឹកក្នុងអាង ៤,១០ម៉ែត្រ កើនឡើង ០,១៥ម៉ែត្រ ការចរាចរណ៍រថយន្តធុនធ្ងន់ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ផលប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋពុំមានទេ តែខណៈនេះមន្ទីរខេត្ត អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធទាំង៣ បានត្រៀមលក្ខណៈអន្តរាគមន៍រួចជាស្រេចដើម្បីជួយប្រជាពលរដ្ឋពេលជួបបញ្ហា។

-កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ
-កំពស់ទឹកប្រកាសអាសន្ន ៤,២០ម៉ែត្រ
សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្នែកខាងលើ និងខាងក្រោមអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ ៕

Share This Post: