នារីរូបស្រស់របួស ក្រោយសង្សារចាស់បបួលមកផឹកស៊ីនៅហាង
ព័ត៌មានជាតិ September 21, 2020 Khmernote Media

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយនារីរូបស្រស់ម្នាក់បានរងរបួសហូរឈាមច្រមុះ បន្ទាប់ពីបុរសម្នាក់ដែលជាសង្សារចាស់បានបបួលមកផឹកស៊ីក្នុងហាង “សាល & ជីង Sal & Jing” ហ្គោលឌិនសូរិយាម៉ល លុះពេលស្រវឹងស្រឿងៗរាងខ្លួនស្រាប់តែទាស់សម្ដីគ្នា មិនដឹងថាមានជម្លោះអ្វីខ្លះទេ ហើយក៏ដើរចេញទៅខាងក្រៅ ប្រតាយប្រតប់គ្នាឈានដល់កើតមានហិង្សាឡើងបណ្ដាលឲ្យនាងឈាមច្រមុះ និងខាងប្រុសរបួសត្រង់កបន្តិចបន្តួចផងដែរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០ និង២០នាទីយប់ ឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហេតុការណ៍នោះផងដែរបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកនាំភាគីទាំងសងខាងទៅស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរនិងសម្របសម្រួលផងដែរ៕

ដោយ៖ បងម៉េង ខ្មែរណូត