ព័ត៌មានជាតិ

ព្រឹកនេះ អាងទឹកតាម៉ុកស្រកចុះបន្តិចវិញ តែនៅកៀកកម្ពស់ប្រកាសអាសន្ននៅឡើយ

BY
Khmernote Media
September 21, 2020

យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថាស្ថានភាពទឹកនៅអាងទឹកតាម៉ុក វេលាម៉ោង ៦:០០នាទីព្រឹក នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ធៀបនិងម៉ោង៦:០០នាទីល្ងាច នៅថៃ្ងទី២០ ខែកញ្ញា ឆ្នាំ២០២០ កម្ពស់ទឹកក្នុងអាង ៣,៩៦ម៉ែត្រ ស្រកចុះ ០,១៤ម៉ែត្រ ។

-កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ
-កម្ពស់ទឹកប្រកាសអាសន្ន ៤,២០ម៉ែត្រ
សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្នែកខាងលើ និងខាងក្រោមអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

Share This Post: