យុវជនម្នាក់ទៅលោតទឹកលេងនៅលើស្ពាន ខណៈជំនន់ទឹកភ្លៀងកំពុងហូរខ្លាំង បណ្តាលឲ្យលង់ស្លាប់
ព័ត៌មានជាតិ September 21, 2020 srey nuch

ខេត្តសៀមរាប៖ កាលពីវេលាម៉ោង១៣និង១០នាទី ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០ មានករណីលង់ទឹកស្លាប់មនុស្សម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្នុងភូមិកំបោអរ ឃុំខ្វាវ​ស្រុកជីក្រែង ខេត្តសៀមរាប។

សពជនរងគ្រោះឈ្មោះ ទុំ មករា (ហៅ វិត ) ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ-ឃុំខ្វាវកើតហេតុ បានទៅលោតទឹកលេង នៅស្ពានតាអោង (ស្ពានបូរាណ) ក្នុងភូមិសាស្ត្រ ភូមិកំបោអរ ដែលទឹកកំពុងហូរខ្លាំង បណ្តាលឲ្យលង់ទឹកបាត់ខ្លួន រហូតមកដល់វេលាម៉ោង ១៧និង៣០នាទី ទើបរកសាកសពឃើញ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ សាកសពជនរងគ្រោះ និងធ្វើកំណត់ហេតុ តាមនីតិវិធីផ្លូវច្បាប់។ ក្រោយពីពិនិត្យរួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន ហើយបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕