ព័ត៌មានជាតិ

ក្មេងស្ទាវ២ក្រុមបើកឆាកប្រយុទ្ធគ្នាប្រសេចប្រសាចពេញផ្លូវ គ្រាន់តែខឹងរឿងងាកមើលមុខគ្នាសោះ

BY
Khmernote Media
September 22, 2020

រាជធានីភ្នំពេញ ៖ ក្រុមក្មេងទំនើង និងក្រុមក្មេងស្ទាវកូនកាត់ខ្មែរវៀតណាមប្រុសស្រី ២ក្រុម ជិះដេញវាយគ្នាពេញផ្លូវ គ្រាន់តែខឹងរឿងងាកមើលមុខឌឺដងគ្នា ចេញចរិកជើងកាង កើតចេញជាហិង្សាវាយតប់គ្នាប្រសេចប្រសាចដូចក្នុងរឿងហុងកុង ខ្លះរត់ទាន់ ខ្លះរត់ចោលម៉ូតូ បង្កអស្ថេរភាព អសន្តិសុខសង្គមយ៉ាងខ្លាំង ហើយនាំគ្នាជិះរត់គេចខ្លួនឡើងកោះពេជ្រ ភ្ញាក់ផ្អើលដល់កម្លាំងល្បាតអធិការដ្ឋានខណ្ឌចំការមន, ប៉ុស្តិ៍ទន្លេបាសាក់, កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ, និងកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល ស្នងការនគរបាលរាជធានីភ្នំពេញ ដែលល្បាតនិងពួនស្ទាក់នៅតាមគោលដៅងាយរងគ្រោះ ចេញជួយអន្តរាគមន៍ឆ្ពោះទៅរកក្រុមក្មេងស្ទាវ ដោយមានការសហការល្អពីក្រុមសន្តិសុខកោះពេជ្រ កម្លាំងបានធ្វើការឃាត់ខ្លួនក្រុមក្មេងស្ទាវជនជាតិវៀតណាម សញ្ញាតិខ្មែរ ប្រុសស្រី៧នាក់ (ស្រីម្នាក់) និងដកហូតម៉ូតូ៥គ្រឿង យកទៅសាកសួរនៅប៉ុស្តិ៍ ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំងកាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវព្រះនរោត្តម ទល់មុខស្ថានទូតថៃ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បច្ចុប្បន្នក្រោយពេលកើតហេតុ ជនសង្ស័យប្រុសស្រី៧នាក់ ដែលវាយតប់គ្នាតាមទីសាធារណៈខាងលើ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននរបាលខណ្ឌចំការមន ចាត់ការតាមនីតិវិធី។

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: