ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មានកូនភ្លោះជាអ្វីដែលនារីគ្រប់គ្នាប្រាថ្នា ប៉ុន្ដែអ្នកមិនដឹងទេថា វាមានផលលំបាកយ៉ាងណាខ្លះទេ

    BY Khmernote Media June 5, 2018
    មានកូនភ្លោះជាអ្វីដែលនារីគ្រប់គ្នាប្រាថ្នា ប៉ុន្ដែអ្នកមិនដឹងទេថា វាមានផលលំបាកយ៉ាងណាខ្លះទេ

    នារីមួយចំនួនដែលមានគ្រួសារហើយ តែងតែប្រាថ្នាចង់បានកូនភ្លោះព្រោះវាមានភាពគួរឲ្យស្រលាញ់ លើសពីនេះពួកគេយល់ថាការមានកូនភ្លោះគឺមិនចាំបាច់មានការពពោះច្រើនដងពេកនោះទេ។ ប៉ុន្ដែអ្នកមិនដឹងទេថាការមានកូនភ្លោះលំបាកយ៉ាងណានោះដោយអ្នកពុំមានពេលសំរាប់ខ្លួនឯងដូចមុន និងមិនមានភាពស្រស់ស្អាតលើសពីនេះអ្នកត្រូវធ្វើការទ្វេមួយជាពីរ។ ខាងក្រោមនេះគឺជាភាពលំបាករបស់អ្នកម្ដាយគ្រប់រូប៖

    ១. ខ្ញុំមិនដែលមានពេលផ្ទាល់ខ្លួន

    ២. ត្រូវសិក្សាអំពីបញ្ហាការចិញ្ចឹមកូន

    ៣. ពុំបានទៅផ្សារទំនើបតាំងសប្បាយរីករាយម្ដងណាទេ

    ៤. ជួនកាលអ្នកត្រូវលួចលេងFacebook និងផឹកនៅក្នុងបន្ទប់ទឹកដើម្បីរកពេលផ្ទាល់ខ្លួន

    ៥. មិនដែលបានគេងត្រឹមត្រូវម្ដងណាទេ

    ៦. សូម្បីតែពេលងូតទឹកក៏មិនមានសេចក្ដីសុខ

    ៧. បំបៅដោះកូនបណ្ដើរធ្វើការងារផ្ទះបណ្ដើរ

    ៨. ត្រូវបោកសម្អាតខោអាវជាប្រចាំ

    ៩. កូនៗលេងសប្បាយប៉ុន្ដែម្ដាយអង្គុយចាំមើល ខ្លាចមិនមានសុវត្ថិភាព

    ១០. តែងតែត្រូវកូនគងលើខ្លួនជានិច្ច

    ១១. ចំអិនម្ហូបបណ្ដើរ ពរកូនបណ្ដើរ

    ១២. ត្រូវតាមលួងកូនគ្រប់ពេល

    ១៣. តែងតែលះបង់អាវរបស់ខ្លួនទៅជូតសំអាតឲ្យកូន

    ១៤. ត្រូវតែរៀបចំសម្លៀកបំពាក់ឲ្យកូនគ្រប់ពេល

    ១៥. មានជំនួយការចម្អិនអាហារគ្រប់ពេល

    ១៦. អ្នកត្រូវក្លាយជាអ្នកបំរើឲ្យកូនរបស់អ្នក

    ប៉ុន្ដែយ៉ាងណាក៏ដោយហេតុតែទឹកចិត្តអ្នកម្ដាយទោះត្រូវលំបាកក៏តែងតែញញឹមឲ្យតែឃើញកូនរបស់ខ្លួនបានសុខ៕

    អត្ថបទ៖​ Sai

    ប្រភព៖ mthai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay