ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាយុទើប១៨ឆ្នាំនៅពេញកម្លាំង មិនព្រមខំប្រឹងធ្វើការងារត្រឹមត្រូវ បែរមកធ្វើចោរឆក់ទូរស័ព្ទគេទៅវិញ

    BY Khmernote Media September 23, 2020
    អាយុទើប១៨ឆ្នាំនៅពេញកម្លាំង មិនព្រមខំប្រឹងធ្វើការងារត្រឹមត្រូវ បែរមកធ្វើចោរឆក់ទូរស័ព្ទគេទៅវិញ

    រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីជិះម៉ូតូធ្វើសកម្មភាពឆក់ទូរសព្ទ័ពីនារីម្នាក់បានសម្រេច នៅតាមបណ្ដោយផ្លូវ២១៧ ត្រង់ចំណុចស្តុបបាគូ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៤:១០នាទីនាទីល្ងាច ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ ។

    ជនសង្ស័យខាងលើមានឈ្មោះ មករា តុលា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដូនវង់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ចំណែកនារីរងគ្រោះមានឈ្មោះ គង់ សុវីន អាយុ២២ឆ្នាំ មុខរបបលក់ស្រាក្រឡុក ស្នាក់នៅភូមិបាគូ សង្កាក់ដង្កោ ខណ្ឌដង្កោ ។

    តាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា មុនកើតហេតុ ជនបានជិះម៉ូតូមួយគ្រឿង ម៉ាក HONDA Beat ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1HX- 6673 តែម្នាក់ឯងចេញពីផ្ទះ គោលបំណង ទៅកន្លែងផ្ញើរលុយ ទៅអ្នកផ្ទះឯងស្រុក លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យខាងលើជិះម៉ូតូមួយគ្រឿងម៉ាក Honda សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1AD-7579 តែម្នាក់ឯង រួចធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីរូបនាង បានសម្រេច ភ្លាមៗនោះជនរងគ្រោះក៏ស្រែកចោរៗ ធ្វើឲ្យផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកំពុងជិះល្បាត បានចាប់ខ្លួនជនសង្ស័យខាងលើភ្លាមៗតែម្ដង ។

    ក្នុងករណីនេះ សមត្ថកិច្ចបានចាប់យកម៉ូតូ១គ្រឿងរបស់ជនសង្ស័យ និងទូរសព្ទ័ដៃមួយគ្រឿង លុយ៨០$របស់នារីរងគ្រោះ ។

    ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើបានហើយ កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ និងនារីរងគ្រោះមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ដង្កោ ដើម្បីធ្វើពាក្យបណ្ដឹង និងប្រគល់ទូរស័ព្ទ ព្រមទាំងលុយ៨០$នៅក្នុងស្រោមទូរស័ព្ទឲ្យទៅនារីរងគ្រោះវិញ និងធ្វើការសាកសួរទៅលើជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចាត់ការបន្តតាមនិតិវិធី៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: