អ្នកនាង អម្ពរ ទេវី បង្ហោះសារជូនពរខួបកំណើតស្វាមី ពិតជាផ្អែមល្អែម និងមានអត្ថន័យណាស់ អានហើយរំភើបចិត្តជំនួស
អ្នកនាង អម្ពរ ទេវី ដែលជាតារាសម្តែងជើងចាស់មួយរូប មានឈ្មោះល្បីល្បាញនៅប្រទេសកម្ពុជា ដែលត្រូវបានមហាជនគ្រប់ស្រទាប់វណ្ណៈស្គាល់អ្នកនាង និងទទួលស្គាល់ពីទេពកោសល្យ សម្រស់ស្រស់ស្អាតរបស់អ្នកនាង ហើយអ្នកនាងក៏លាចាកឆ្ងាយពីស្រុកកំណើត ទៅរស់នៅសហរដ្ឋអាមេរិក ជាយូរឆ្នាំមកហើយ។ ងាកមកពីម្សិលមិញនេះអ្នកនាង អម្ពរ ទេវី បានបង្ហោះសារជូនពរខួបកំណើតរបស់ស្វាមីរបស់អ្នកនាង ព្រមទាំងអត្ថន័យសារជូនពរពិតជាផ្អែមល្អែម និងរំភើបចិត្តមែន។ សូមប្រិយមិត្តអានសាររបស់អ្នកនាងខាងក្រោមនេះ៖

“Happy birthday to my be loved Husband ❤️ រីករាយថ្ងៃរំលឹកខួបកំណើត ស្វាមីជាទីស្រឡាញ់ ថ្ងៃនេះជាថ្ងៃពិសេស របស់បង អូនសូមបួងសួងជូនពរដល់បង សូមមាន សុខភាពល្អ អាយុយុឺនយូរអស់កាលអង្វែង និងសំរេច ជោគជ័យ ទទួល លាបហូរចូលរាល់គ្រប់ការងាររបស់បង ថ្ងៃនេះ ភរិយារបស់បងចង់ប្រាប់បងថា៖ បងជាបុរស់គួរអោយស្រលាញ់ ជាឧត្តមស្វាមី ជាឪពុកល្អ រស់នៅជាមួយបងអូននិងកូនសប្បាយ និងមានភាពកក់ក្ដៅ!! សូមអរគុណដែលបងមើលថែអូននិងកូន និងអ្នកម្ដាយអូន ប្រកបដោយសេចក្ដីសុខ I love you so much ❤️ Happiest of birthdays my love.”















