ព័ត៌មានជាតិ
ឯកឧត្តម ខៀវ កញារិទ្ធ “បើលោក ព្រំសាន នៅតែបង្ហោះរបៀបនេះទៀត ក្រសួងសូមបណ្តេញលោកចេញពីការងារហើយ”
BY Khmernote Media
September 23, 2020
លោក ព្រំ សាន ដែលបានបង្ហោះពីនារីម្នាក់ដែលត្រូវសង្សារវាយឡើងហើមមុខមើលលែងចង់ស្គាល់ ដោយគាត់បានសរសេរថា៖ ” ចែឯងសំបូរប្រុសក្មេងហើយឌឺប្តីចឹងបានត្រូវប្តីវៃ 😁 បើខ្ញុំវិញ មិនវៃទេ អោយនាងទៅចុះ ហើយក៏មិនយកវិញដែរ ហឹង្សាគឺខុសច្បាប់ មិនមែនជាដំណោះស្រាយទេ!”។

ព្រឹកនេះឯកឧត្តម ខៀវ កញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហោះនៅលើហ្វេសបុកព្រមានលោក ព្រំ សាន ចំៗថា “សូមនិយាយជាសាធារណៈ ព្រោះច្រើនដងពេកនាំអោយខូចឈ្មោះក្រសួង ។ បើលោក ព្រំសាន នៅតែបង្ហោះរបៀបនេះទៀត ក្រសួងសូមបណ្តេញលោកចេញពីការងារហើយ”៕

