ព័ត៌មានជាតិ
ប្រទះឃើញទារកអភ័ព្វម្នាក់ ត្រូវគេខ្ចប់ក្នុងសម្បកឡាំង ហើយបោះចោលនៅម្តុំវត្តភ្នំ តែអកុសលទារកនោះបានលាចាកលោកទៅហើយ
BY Khmernote Media
September 23, 2020
ភ្នំពេញ៖ (ព័ត៌មានបឋម) ទារកអភ័ព្វម្នាក់អាយុប្រហែល៦-៧ខែ ប៉ុណ្ណោះ ត្រូវបានគេយកមកខ្ចប់ក្នុងសម្បកឡាំង ហើយបោះចោល នៅចំណុចវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នេះ។ ក្រោយការប្រទះឃើញ នេះ គឺ ទារករូបនេះ បានស្លាប់បាត់ទៅហើយ។ ពេលនេះសមត្ថកិច្ចកំពុងតែបំពេញការងារនៅកន្លែងកើតហេតុ!
