ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសដែលប្រើហិង្សាដាក់សង្សាររាប់មិនអស់នោះ ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន

    BY Khmernote Media September 23, 2020
    បុរសដែលប្រើហិង្សាដាក់សង្សាររាប់មិនអស់នោះ ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន

    ភ្នំពេញ៖ នៅព្រឹថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ ជនត្រូវចោទឈ្មោះ ប៉ា សុវណ្ណារិទ្ធ ត្រូវបានលោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីរងចាំជំនុំជម្រះតាមនីតិវិធី។

    ការសម្រេចឃុំខ្លួនជនត្រូវចោទរូបនេះ ធ្វើឡើងបន្ទាប់ពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនត្រូវចោទ ឈ្មោះ ប៉ា សុវណ្ណារិទ្ធ ពីបទហិ ង្សា តាមបញ្ញត្តិមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ។

    គួរបញ្ជាក់ផងដែរ ជនខាងលើបានបង្កហិង្សាលើសង្សារបស់ខ្លួន ដោយចេតនា(ប្រើដៃវាយឲ្យរបួស) នៅចំណុចក្នុងបន្ទប់ជួលលេខ៤០១ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០១ និង៣០នាទីរំលងអធ្រាត ហើយត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្ម ធ្វើការឃាត់ខ្លួនបានហើយ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៦និង០០នាទី៕

    Share This Post: