ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាលាបឋមសិក្សា​អនុវត្ត ហ៊ុន សែន អាចារ្យ​លាក់ គ្រោងឲ្យគ្រូៗ​ស្លៀកសម្លៀកបំពាក់ប្រពៃណីតាម​ពណ៌​ប្រចាំថ្ងៃ មកបង្រៀនសិស្ស ដើម្បី​​ផ្សព្វផ្សាយ​​សីលធម៌ អត្តសញ្ញាណ​ជាតិ និង​​អត្ថន័យ​ពណ៌​សំលៀកបំពាក់​ខ្មែរ​​

    BY Khmernote Media September 23, 2020
    សាលាបឋមសិក្សា​អនុវត្ត ហ៊ុន សែន អាចារ្យ​លាក់ គ្រោងឲ្យគ្រូៗ​ស្លៀកសម្លៀកបំពាក់ប្រពៃណីតាម​ពណ៌​ប្រចាំថ្ងៃ មកបង្រៀនសិស្ស ដើម្បី​​ផ្សព្វផ្សាយ​​សីលធម៌ អត្តសញ្ញាណ​ជាតិ និង​​អត្ថន័យ​ពណ៌​សំលៀកបំពាក់​ខ្មែរ​​

    រាជធានីភ្នំពេញ​៖ សាលាបឋមសិក្សា​អនុវត្ត ហ៊ុន សែន អាចារ្យ​លាក់ នៅ​សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ គ្រោង​តម្រូវឱ្យ​គ្រូ​ស្លៀក​សម្លៀកបំពាក់​ប្រពៃណី​តាម​ពណ៌​ប្រចាំថ្ងៃ ទៅ​បង្រៀន​សិស្ស ដើម្បី​បញ្ជ្រាប​ការយល់ដឹង និង​ផ្សព្វផ្សាយ​ពី​សីលធម៌ អត្តសញ្ញាណ​ជាតិ និង​យល់​ពី​អត្ថន័យ​ពណ៌​សំលៀកបំពាក់​ខ្មែរ​​។​

    នាយកសាលាបានបញ្ចាក់ថា គម្រោងឲ្យគ្រូស្លៀកពាក់ប្រពៃណីអនុវត្ត​នៅ​ដើមខែ​តុលា ឆ្នាំ​២០២០​ទៅ​ សម្រាប់ឯកសណ្ឋានបែបប្រពៃណី តម្រូវឲ្យគ្រូពាក់ទៅតាមថ្ងៃនីមួយៗ ដូចជា ថ្ងៃ​ច័ន្ទ ស្លៀក​ពណ៌​លឿងទុំ​, ថ្ងៃ​អង្គារ ស្លៀក​ពណ៌​ស្វាយ​, ថ្ងៃ​ពុធ ស្លៀក​ពណ៌​ស៊ី​លៀប​, ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ស្លៀក​ពណ៌​បៃតង​, ថ្ងៃ​សុក្រ ​ស្លៀក​ពណ៌​ខៀវ​, ថ្ងៃ​សៅរ៍ ស្លៀក​ពណ៌​ព្រីង​ទុំ​។​

    បច្ចុប្បន្ននាយកសាលាបឋមសិក្សា​អនុវត្ត ហ៊ុន សែន អាចារ្យ​លាក់ បានរៀបចំ​កាត់​ឯកសណ្ឋាន​ពណ៌​ប្រចាំថ្ងៃ​សម្រាប់​គ្រូបង្រៀនមិនទាន់រួចអស់នៅឡើយទេ ហើយខាងនាយកសាលាគ្រោងបញ្ចប់នៅចុងខែកញ្ញានេះ ដូច្នេះ​ស្លៀកពាក់​ឯកសណ្ឋាន​បាន​គ្រប់​ពណ៌​តាម​ថ្ងៃ​នីមួយៗ នៅ​ដើមខែ​តុលា តាម​ការកំណត់​នេះ​ បើតាម​លោក លឹម ធេង នាយក​សាលាបឋមសិក្សា​អនុវត្ត ហ៊ុន សែន អាចារ្យ​លាក់​ ​៕

    រូបភាព៖ Chhit Channborey

    Share This Post: