ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អារ៉ាប៊ីសាអូឌីតផ្តល់ប័ណ្ណបើកបរឲ្យស្ត្រីជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន

    BY Khmernote Media June 5, 2018
    អារ៉ាប៊ីសាអូឌីតផ្តល់ប័ណ្ណបើកបរឲ្យស្ត្រីជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន

    កាលពីថ្ងៃទី០៤ ខែមិថុនា ម្សិលមិញនេះ ប្រទេសអារ៉ាប៊ីសាអូឌីតបានចាប់ផ្តើមប័ណ្ណបើកបរសម្រាប់មនុស្សស្រីជាលើកបំដូង ក្រោយរយៈពេលអស់ជាច្រើនទសវត្សកន្លងមកនេះ។ ទីភ្នាក់ងារសារព័ត៌មានអារ៉ាប់បានឲ្យដឹងថា ក្រុមស្ត្រីដំបូងគេបានទទួលអាជ្ញាប័ណ្ណបើកបរនៅអារ៉ាប់ហើយនៅថ្ងៃនេះ ហើយអគ្គនាយកចរាចរក៏បានចាប់ផ្តើមទទួលស្គាល់ប័ណ្ណបើកបរអារ៉ាប៊ីសាអូឌីត ជំនួសឲ្យប័ណ្ណបើកបរបរទេសផងដែរ។

    ការផ្លាស់ប្តូរនេះបានធ្វើឡើងខណៈប្រទេសអារ៉ាប៊ីសាអូឌីតជាប្រទេសតែមួយគត់នៅលើពិភពលោក ដែលមិនអនុញ្ញាតឲ្យមនុស្សស្រីបើកបរឡើយ ហើយនៅថ្ងៃទី 24 ខែមិថុនា ខាងមុខ ប្រទេសនេះក៏កំពុងតែត្រៀមរៀបចំធ្វើការលុបបំបាត់ការហាមឃាត់មិនឲ្យមនុស្សស្រីបើកបរ ដែលមានតាំងពីយូរណាស់មកហើយផងដែរ។

    អាជ្ញាធរបានចាប់ផ្តើមផ្លាស់ប្តូរអាជ្ញាប័ណ្ណអន្ដរជាតិសម្រាប់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅទីតាំងជាច្រើននៅទូទាំងប្រទេស ហើយមនុស្សស្រីត្រូវឆ្លងកាត់ការធ្វើតេស្តសាកល្បងទើបអាចទទួលបានប័ណ្ណបើកបរ៕

    អត្ថបទ៖ ឌី
    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay