ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឪពុកម្តាយប្រហែសតែមួយពេល ធ្វើឲ្យកូនតូចលាចាកលោកបាត់

    BY Khmernote Media September 24, 2020
    ឪពុកម្តាយប្រហែសតែមួយពេល ធ្វើឲ្យកូនតូចលាចាកលោកបាត់

    ខេត្តត្បូងឃ្មុំ៖ ដោយសារការធ្វេសប្រហែសរបស់ឪពុកម្ដាយមួយពេល បានធ្វើឲ្យក្មេងតូចម្នាក់បានស្លាប់បាត់បង់ជីវិត ក្រោយដាំក្បាលចូលក្នុងធុងទឹក នៅក្បែរចានបង្គន់ បណ្តាលឲ្យឈ្លក់ទឹកស្លាប់។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅបន្ទប់ទឹកផ្ទះក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិត្រសិត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

    ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យបានចុះធ្វើការពិនិត្យសពក្មេងស្រីរងគ្រោះ ឃើញថា ក្មេងស្រីរងគ្រោះពិតជាបានស្លាប់ ដោយសារឈ្លក់ទឹកធុងមែន ហើយបានប្រគល់សពជូនអាណាព្យាបាល ដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយក្តីសង្វេគជាពន់ពេក៕

    Share This Post: