ទៀតហើយ! សមត្ថកិច្ចបង្ក្រាបបានករណីចិន ឃុំឃាំង និងបង្ខាំងចិនគ្នាឯងខុសច្បាប់ នៅកាស៊ីណូមួយក្នុងក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ- កាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្ត បានឃាត់ខ្លួនជនសង្ស័យ ចំនួន ២ នាក់ ពាក់ព័ន្ធបទល្មើសចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ នៅចំណុចកាស៊ីណូខ្សាច់មាសអន្តរជាតិ ស្ថិតក្នុងភូម៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជនសង្ស័យមានឈ្មោះ ៖

១. ឈ្មោះ WAING AI MING ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកផ្នែកទីផ្សារក្រុមហ៊ុនអ៉ីនធើណេត បច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
២. ឈ្មោះ ទូច សំណាង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
សមត្ថកិច្ចជួយរំដោះបានជនរងគ្រោះ ម្នាក់ ឈ្មោះ CAI CHANGCHUN ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។ ដកហូតវត្ថុតាងរួមមាន៖
– ទូរស័ព្ទដៃ ចំនួន ៤ គ្រឿង
– ប័ណ្ណបើកបរ ចំនួន ១ សន្លឹក
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ១ សន្លឹក
– កាតផ្សេងៗ ចំនួន ១៤ សន្លឹក
– ប្រាក់ ចំនួន ១៥.០០០ រៀល និង ៦ ដុល្លារ
– កាបូបដាក់លុយ ចំនួន ១
– រថយន្ត ចំនួន ១ គ្រឿង ម៉ាកLEXUS RX 330 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2P-3936 ។
បច្ចុប្បន្នកម្លាំងជំនាញការិយាលយ័ នៃមន្ទីរយុត្តិធម៌ អ.ហ កំពុងធ្វេីការសាកសួរដេីម្បីបន្តនីតិវីធី៕


ប្រភព៖ លោក Huy Bunleng