ព័ត៌មានជាតិ
ខ្លួនជាមន្ត្រីនគរបាល តែបែរប្រព្រឹត្តិទង្វើព្រៃផ្សៃបែបនេះដាក់ក្មេងស្រីអាយុ១៦ឆ្នាំ
BY Khmernote Media
September 25, 2020
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ករណីមន្ត្រីនគរបាលឈ្មោះ ម៉ៅ វីរៈ បំរើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គតាសួរ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានប្រទូស្តកេរ្តិ៍ខ្មាស លើក្មេងស្រីអាយុ១៦ឆ្នាំ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិក្តុមពី ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ពិតប្រាកដមែន កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់។

បច្ចុប្បន្នកម្លាំងនគរបាលយើងបានស្រាវជ្រាវរកឃើញ បញ្ចូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីកសាងសំនុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង