ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសកម្មករទូកនេសាទវ័យចំណាស់ម្នាក់ បាត់បង់ជីវិតដោយសារខ្យល់គ, ពលរដ្ឋថា សពរងគ្រោះតែងតែផឹកស្រាជាប់ជាប្រចាំ ហើយមិនពិសារបាយ ទើបខ្យល់គរ

    BY Khmernote Media September 25, 2020
    បុរសកម្មករទូកនេសាទវ័យចំណាស់ម្នាក់ បាត់បង់ជីវិតដោយសារខ្យល់គ, ពលរដ្ឋថា សពរងគ្រោះតែងតែផឹកស្រាជាប់ជាប្រចាំ ហើយមិនពិសារបាយ ទើបខ្យល់គរ

    ខេត្តកោះកុង៖ នៅវេលាម៉ោង ៨:៤០ នាទីព្រឹក នាថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២០ កម្លាំងជំនាញអធិការស្រុកមណ្ឌលសីមា សហការជាមួយក្រុមគ្រូពេទ្យ ចុះពិនិត្យសាកសពបុរសកម្មករនេសាទម្នាក់ឈ្មោះ ប៉ិច សារឿន ភេទប្រុស អាយុ ៥៣ ឆ្នាំ ដេកស្លាប់នៅលើទូក នៅចំនុចឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

    តាមការពិនិត្យជាក់ស្ដែង និងការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា សពរងគ្រោះតែងតែផឹកស្រាជាប់ជាប្រចាំ ហើយមិនពិសារបាយ ទើបខ្យល់គរស្លាប់ ដោយនៅលើសពជនរងគ្រោះ ពុំមានស្លាកស្នាមអ្វីទាំងអស់។ បច្ចុប្បន្ន សពរងគ្រោះបានប្រគល់ជូនសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី៕

    ប្រភព៖​ ស្នងការដ្ឋាននគរបាលខេត្តកោះកុង

    Share This Post: