មកដឹងពីល្បិចបោកប្រាស់ លេខក្រៅប្រទេស ការពិតនៅក្នុងស្រុកយើងទេ ដោយបង្គាប់អោយអ្នកផ្ញើលុយទៅតម្លៃ ៥០០$ -២៥០០$
ភ្នំពេញ៖ កាលពីពេលកន្លងមកមានជនឆ្លៀតឱកាសមួយចំនួន បានបង្កើតគណីហ្វេសប៊ុកបោកប្រាស់រួចធ្វើការទំនាក់ទំនងទៅលោកអ្នក ដើម្បីផ្ញើរប្រាក់ទៅឲ្យពួកគេសម្រាប់បង់ថ្លៃបំពេញបែបបទគយតម្លៃ ៥០០$ -២៥០០$ តាមមធ្យោបាយផ្ទេរប្រាក់ក្នុងស្រុក ដូច្នេះជូនជនរួមជាតិមកជ្រាបពីល្បិចនៃការបោកប្រាស់ដូចតទៅនេះ។

១-បងប្អូន Comments ជាលេខទូរស័ព្ទ មែនទេ!
២-ជនឆបោកនឹងទូរស័ព្ទប្រាប់ថាអ្នកត្រូវរង្វាន់(លេខក្រៅប្រទេស ការពិតនៅក្នុងស្រុកយើងទេ គេបន្លំ IP ប៉ុណ្ណោះ)
៣-គេផ្តល់ព័ត៌មាន ឬ ឯកសារ ដើម្បីកសាងជំនឿចិត្ត
៤-ពេលអ្នកលង់ជឿ គេប្រាប់ថាកញ្ចប់លុយនោះផ្ញើមកដល់ អាកាសយានដ្ឋានសៀមរាប ឬ ភ្នំពេញ
៥-គេនឹងបង្គាប់អោយអ្នកផ្ញើលុយទៅបង់ថ្លៃបំពេញបែបបទគយ…តម្លៃ ៥០០$ -២៥០០$ តាមមធ្យោបាយផ្ទេរប្រាក់ក្នុងស្រុក។
@អ្នកនឹងចាញ់បោកគេបន្តរហូត ជននេះមានជំនាញឆបោកខ្ពស់ណាស់ (មានរូបភាពឆបោកផ្សេងៗទៀត) ។
✓សូមមេត្តាកុំបន្ត share ករណីនេះ អ្នកនឹងក្លាយជាមនុស្សរួមគំនិតអោយមនុស្សមួយចំនួនចាញ់បោកគេប៉ុណ្ណោះ…នៅពេលនគរបាលស៊ើបអង្កេតអ្នកនឹងក្លាយជាជនសង្ស័យ ៕







ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង