ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមអ្នកដឹកម្ហូបអាហារក្រុមហ៊ុនមួយប្រមូលផ្ដុំគ្នានៅផ្លូវ៦០ម៉ែត្រ ធ្វើការតវ៉ានៅមុខក្រុមហ៊ុន ព្រោះថ្លៃឈ្នួលដឹកទាបពេក

    BY Khmernote Media September 26, 2020
    ក្រុមអ្នកដឹកម្ហូបអាហារក្រុមហ៊ុនមួយប្រមូលផ្ដុំគ្នានៅផ្លូវ៦០ម៉ែត្រ ធ្វើការតវ៉ានៅមុខក្រុមហ៊ុន ព្រោះថ្លៃឈ្នួលដឹកទាបពេក

    ភ្នំពេញ៖ ក្រុមអ្នកដឹកទំនិញតាមប្រព័ន្ធអនឡាញចំនួនជាង៤០០ នាក់ កើតទុក្ខមិនសុខចិត្ត ព្រោះទម្លាក់ថ្លៃឈ្នួលដឹកទាបពេកត្រឹម៨០សេន ក៏សម្រេចចិត្តប្រមូលផ្ដុំគ្នា នៅផ្លូវ៦០ម៉ែត្រ ទាំងព្រឹកព្រលឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ ដើម្បីដង្ហែទៅធ្វើការតវ៉ានៅខាងមុខ ក្រុមហ៊ុនដឹកជញ្ជូនអាហារ ‘ អ៊ី ហ្គេត E-Gets ’ ដើម្បីទាមទារអោយក្រុមហ៊ុនរក្សាតំលៃឈ្នួលដឹកអោយនៅដូចដើម នេះបើតាមសេចក្ដីរាយការណ៍បឋមដែលក្រុមការងារខ្មែរណូតទទួលបាននៅព្រឹកនេះ។

    បើតាមសម្ដីអ្នកដឹកជញ្ជូនអាហារក្រុមហ៊ុន អ៊ី ហ្គេត បានប្រាប់អោយក្រុមការងារខ្មែរណូតថា នេះជាលើកទី៤ហើយ ដែលខាងក្រុមហ៊ុនបាន កាត់បន្ថយប្រាក់ឈ្នួល (ថ្លៃដឹក) ដោយមិនខ្វល់ពីបុគ្គលិក និងបានដាក់កម្រិតអោយពួកគេថា មិនថាជិតឬឆ្ងាយក៏បញ្ចុះមកនៅត្រឹមតែ៨០ សេន ក្នុងមួយជើងដែរ និងដាក់លក្ខខណ្ឌថាអ្នកណាធ្វើបានក៏ធ្វើ អ្នកណាធ្វើមិនបានគឺអត់។ អ្នកដឹកជញ្ជូនអាហារខាងលើបន្តទៀតថា បើគិតតម្លៃឈ្នួលដឹកក្នុងមួយជើងត្រឹម ៨០សេន ទាំងជិតទាំងឆ្ងាយនោះ ក្នុងមួយថ្ងៃ ពួកគាត់ក្នុងម្នាក់ ដឹកបានត្រឹម១០ទៅ១៥ជើងប៉ុណ្ណោះ ហើយទូទាត់ថ្លៃចាក់សាំង និងហូបបាយអស់ទៅពួកគាត់នៅត្រឹមតែ ១ម៉ឺន ឬ២ម៉ឺន រៀលប៉ុណ្ណោះ និងមានការលំបាកយ៉ាងខ្លាំងក្នុងជីវភាព ដូច្នេះហើយសូមខាងក្រសួង និងមន្ទីររួមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធ មេត្តាជួយរកដំណោះស្រាយជូនពួកគាត់ដែលជាអ្នកដឹកជញ្ជូនអាហារនេះផង។

    ព័ត៌មានបន្ថែម ក្រុមការងារខ្មែរណូតនឹងជម្រាបជូនបន្តិចទៀតនេះ ។

    ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post: