ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រទះឃើញគ្រឿង ញៀនចំនួន២០កញ្ចប់ នៅគំនរសំរាម ក្នុងខណ្ឌបឹងកេងកង

    BY Khmernote Media September 26, 2020
    ប្រទះឃើញគ្រឿង ញៀនចំនួន២០កញ្ចប់ នៅគំនរសំរាម ក្នុងខណ្ឌបឹងកេងកង

    រាជធានីភំ្នពេញ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថៃ្ងទី២៥ ខែកញ្ញា ឆាំ្ន២០២០ វេលាម៉ោង១៩និង០០នាទី កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង និងកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចូលរួមសហការ ទទួលវត្ថុតាងគ្រឿងញៀន ពីប្រជាជនល្អ នៅចំណុចមុខផ្ទះលេខ351 ផ្លូវ286. ក្រុម18 ភូមិ03 សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពញ។

    វត្ថុតាងដែលបានចាប់យករួមមាន៖ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន20កញ្ចប់, ទ្រុងដែកចំនួនពីរ សម្រាប់ដាក់ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន។ នៅថៃ្ងទី២៥ ខែកញ្ញា ឆាំ្ន២០២០ វេលាម៉ោង១៩និង០០នាទី ដោយបានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា បានប្រទះឃើញបាវគីប ខោអាវចំនួនមួយ សង្ស័យថាមានលាក់ទុកគ្រឿងញៀននៅក្នុងនោះ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចុះទៅ ដល់កន្លែងកើតហេតុ ហើយបានធ្វើការឆែកឆេរក្នុងបាវ រកឃើញក្រាមពណ៌សថ្លាចំនួន20កញ្ចប់ សង្ស័យជាគ្រឿងញៀន ដាក់ក្នុងទ្រុងដែកចំនួនពីរ បន្ទាប់ពីការត្រួតពិនិត្យឆែកឆេរ វត្ថុតាងទាំងអស់ សមត្ថកិច្ចបានបញ្ចូនទៅរក្សារទុកនៅការិយាល័យប្រឆាំងគ្រឿងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: