ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកដំណើរជាង១០០នាក់ភ័យបុកពោះគ្រប់គ្នា ពេលឃើញសភាពយន្តហោះបែបនេះ ក្រោយប្រកាសអាសន្នចុះចតជាបន្ទាន់

    BY Khmernote Media June 7, 2018
    អ្នកដំណើរជាង១០០នាក់ភ័យបុកពោះគ្រប់គ្នា ពេលឃើញសភាពយន្តហោះបែបនេះ ក្រោយប្រកាសអាសន្នចុះចតជាបន្ទាន់

    អាមេរិក៖ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ត្រូវបង្ខំចិត្តធ្វើការចុះចតជាបន្ទាន់មួយ បន្ទាប់ពីយន្តហោះបានប្រទះជាមួយនឹងព្យុះ និងភ្លៀងទឹកកកដ៏ខ្លាំងមួយ និងបានធ្វើឲ្យផ្នែកខាងមុខនៃយន្តហោះត្រូវកំពិតទៀតផង។ យន្តហោះមួយគ្រឿងនេះជាប្រភេទយន្តហោះដឹកអ្នកដំណើរខ្នាតតូច ដែលមានផ្ទុកអ្នកដំណើរសរុបចំនួន១៣០នាក់ រួមជាមួយនឹងអ្នកបើកយន្តហោះ និងក្រុមអ្នកបម្រើការងារលើយន្តហោះចំនួន ៥ នាក់ទៀត បានធ្វើដំណើរចេញពីទីក្រុង San Antonio ឆ្ពោះទៅកាន់ទីក្រុង Phoenix សហរដ្ឋអាមេរិក។

    ហេតុការណ៍នេះមិនបានធ្វើឲ្យអ្នកដំណើរណាម្នាក់រងរបួសនោះទេ គ្រាន់តែមានអ្នកដំណើរមួយចំនួនធំមានអាការវិលមុខ និងក្អួតតែប៉ុណ្ណោះ។ ជើងហោះមួយនេះត្រូវបានពន្យាពេលជាច្រើនម៉ោង ទើបអាចបន្តដំណើរទៅមុខទៀតបាន។ អ្នកដំណើរជាច្រើនបានសម្តែងនូវការមិនពេញចិត្តចំពោះការពន្យាពេល ហើយអ្នកដំណើរមួយចំនួននៅតែមានអារម្មណ៍ភ័យខ្លាចខ្លាំងចំពោះការចុះចតដោយតក់ក្រហល់ បើទោះជាពួកគេបានគេចផុតពីគ្រោះថ្នាក់ក៏ដោយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Yahoo

    Share This Post:
    MPO4D jitutoto mpo4d Mpoplay