សង្ឃមួយអង្គត្រូវប៉ូលិសឃាត់ខ្លួន បន្ទាប់ពីរកឃើញវីដេអូ និងរូបភាពអាសអាភាសជាច្រើនក្នុងទូរស័ព្ទដៃ
ថៃ៖ ព្រះសង្ឃមួយអង្គគង់នៅក្នុងវត្ត Sa Ket ប្រទេសថៃ បានសម្រេចលាចាកសិក្ខាបទ បន្ទាប់ពីប៉ូលិសបានរកឃើញរូបភាព និងវីដេអូអាសអាភាសជាច្រើននៅក្នុងទូរស័ព្ទដៃរបស់សង្ឃអង្គនេះ។ អតីតសង្ឃអង្គនេះមានឈ្មោះថា Phra Wisuthsasnawites មានតួរនាទីជាជំនួយការចៅអធិការវត្តខាងលើ និងធ្លាប់ជាសង្ឃដែលមានទទួលបានការគោរព និងស្រលាញ់ពីពុទ្ធបរិសទ័ជាច្រើន។
យ៉ាងណាក្តី ក្រោយមកអតីតសង្ឃអង្គនេះ ត្រូវបានគេរាយការណ៍ថា មានជាប់ពាក់ព័ន្ធជាមួយនឹងរឿងអាស្រូវផ្លូវភេទជាមួយនឹងស្រីកំណាន់របស់គាត់។ បន្ទាប់ពីមានសេចក្តីដូចខាងលើ ប៉ូលិសសម្រេចបើកការស៊ើបអង្កេត និងឈានទៅដល់ការពិនិត្យមើលភស្តុតាងនៅក្នុងទូរសព្ទដៃរបស់គាត់។
ក្រោយពិនិត្យឃើញថា ក្នុងទូរស័ព្ទដៃរបស់គាត់មានសុទ្ធតែរូបភាព និងវីដេអូអាសអាភាសនោះ គាត់បានសម្រេចចិត្តសឹកភ្លាមតែម្ដងដើម្បីលុបលាងកំហុស។ ទោះជាសឹកហើយក្តី តែអតីតសង្ឃអង្គនេះត្រូវបានប៉ូលិសឃាត់ខ្លួនដើម្បីធ្វើការសាកសួរ ហើយគាត់ប្រឈមនឹងការទទួលតាមផ្លូវច្បាប់ទៀតផង ក្នុងករណីរកឃើញថាគាត់បានប្រព្រឹត្តសកម្មភាពផ្ទុយពីច្បាប់៕
អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost