ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មើលពីក្រៅស្មានតែបារបារាំងធម្មតា ដល់ពេលចូលក្នុងទើបដឹងថាមានបង្កប់សេវាកម្មពិសេស ហើយបើកមួយយប់ទល់ភ្លឺទៀត

    BY Khmernote Media September 29, 2020
    មើលពីក្រៅស្មានតែបារបារាំងធម្មតា ដល់ពេលចូលក្នុងទើបដឹងថាមានបង្កប់សេវាកម្មពិសេស ហើយបើកមួយយប់ទល់ភ្លឺទៀត

    ភ្នំពេញ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃក្រសួងមហាផ្ទៃ បានសហការជាមួយសមត្ថកិច្ចមូលដ្ឋាន បានធ្វើការឆ្មក់បង្រ្កាប ហាងផឹកស៊ីមួយកន្លែង ដែលសង្ស័យបង្កប់អោយមានការជួញដូរផ្លូវភេទជាមួយភ្ញៀវ ។

    ការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង០៨:៣០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ នៅហាងមួយកន្លែងយីហោ “ហាន់នីហាន់នី បារ – Honey Honey Bar” ជិតសូរិយ៉ាម៉ល ស្ថិតនៅផ្លូវលេខ៥១(ប៉ាស្ទ័រ) កែងផ្លូវ១៧២ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

    តាមប្រភពព័ត៌មានពីនគរបាលបានឲ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលឈានដល់ការចុះបង្ក្រាបនៅទីតាំងនេះ កម្លាំងនគរបាលជំនាញ បានធ្វើការស្រាវជ្រាវ ឃើញថាទីតាំងខាងលើនេះ បើកភោជនីយដ្ឋានបារ មានបង្កប់បំរើសេវាផ្លូវភេទ លុះវេលាម៉ោងកើតហេតុ ទើបកម្លាំងជំនាញចុះប្រតិបត្តិការឆ្មក់ចូលទីតាំងនេះធ្វើការហ៊ុមព័ទ្ធដើម្បីត្រួតពិនិត្យតែម្ដង ។

    តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថាជារៀងរាល់ថ្ងៃ ទីតាំងហាងបានបើករកស៊ីចាប់ពីម៉ោង៦ល្ងាចរហូតដល់ម៉ោង៦ព្រឹក ដោយភ្ញៀវខ្លះចូលផឹកស៊ី និងភ្ញៀវខ្លះចូលមករកសេវាផ្លូវភេទតែម្ដង។

    សូមបញ្ជាក់ផងដែរក្រោយចប់ប្រតិបត្តិការ ទីតាំងខាងលើនេះត្រូវបានខ្លុមបេបិទជាបណ្ដោះអាសន្ន ដើម្បីរងចាំគោលការជាថ្មីចំពោះទីតាំងខាងលើនេះ។

    ក្រោយពេលបញ្ចប់ប្រតិបត្តិការនេះផងដែរកម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សស្រី០៨នាក់ ក្នុងនោះ(អនីតិជន០៣នាក់) និងដក ហូតវត្ថុតាងរួមមានស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើប្រាស់មួយចំនួនផងដែរ បាននាំយកមកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីបន្តការសាកសួរ និងចាត់ការតាមនីតិវិធី៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: