ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គម្រោងរថភ្លើងអាកាស SKY Train តម្លៃ៨០០លានដុល្លារ នឹងចាប់ផ្តើមសាងសង់ឆាប់ខាងមុខនេះក្នុងរាជធានីភ្នំពេញ

    BY Khmernote Media June 6, 2018
    គម្រោងរថភ្លើងអាកាស SKY Train តម្លៃ៨០០លានដុល្លារ នឹងចាប់ផ្តើមសាងសង់ឆាប់ខាងមុខនេះក្នុងរាជធានីភ្នំពេញ

    រាជធានីភ្នំពេញ៖ ថ្លែង​នា​ព្រឹក​ថ្ងៃ​ទី​៥ ខែមិថុនា ម្សិលមិញ ឯកឧត្តម ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះគម្រោងសាងសង់ស្ពានអាកាស និងរថភ្លើង នឹងត្រូវអនុវត្ត ខណៈការសិក្សាលំអិតពីការសាងសង់គម្រោងនេះបានធ្វើឡើងរួចរាល់ហើយ ដោយគ្រោងនឹងធ្វើការសាងសង់នៅក្នុងឆ្នាំ២០១៩ខាងមុខនេះផងដែរ។ ជាជំហានដំបូងគម្រោងសាងសង់រថភ្លើងលើអាកាសមានទីតាំងស្ថិតនៅចំណុចជិតផ្សារធំថ្មី ឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលមានប្រវែង១៨គីឡូម៉ែត្រ ក្រោមជំនួយ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ហៅ​កាត់​ថា JICA ដែលត្រូវចំណាយថវិការប្រមាណ៨០០លានដុល្លារឯណោះ។

    ឯកឧត្តមបានបន្តថា ការសាងសង់ផ្លូរថភ្លើងអាកាសនេះនឹងធ្វើឡើងជា២ដំណាក់កាល ដែលបែងចែកនៅលើអាកាសប្រវែង១៤គីឡូម៉ែត្រ និងនៅក្រោមដីប្រវែង៤គីឡូម៉ែត្រពីស្ថានីយចំណត ដែលស្ថិតនៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ឯកឧត្តមបានឲ្យដឹងទៀតថា ហេតុផល ដែលជ្រើសយកទីតាំងខាងលើនេះ “ក៏​ព្រោះ​ជា​រៀងរាល់ថ្ងៃ មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី មាន​ភាព​កកស្ទះ​ច្រើន​ជាងគេ ជា​ពិសេស​ជា​មហាវិថី​សំខាន់​បំផុត​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ចេញ​ទៅ​តាម​បណ្តា​ខេត្ត​នានា ​ដូច​ជា​មាន​ភាព​មមាញឹក​សម្រាប់​អ្នក​ ដែល​ធ្វើ​ដំណើរ​ចាកចេញ​ទៅ​ក្រៅប្រទេស​តាម​រយៈ​ការ​ហោះហើរផងដែរ”។

    គម្រោងការសាងសង់ខ្សែផ្លូវរថភ្លើងអាកាសត្រូវបានសិក្សាតាំងពីអំឡុងឆ្នាំ២០១៤ ទៅលើផ្លូវចំនួន៣ខ្សែ ដោយខ្សែ​ទី​១ ចាប់ផ្តើម​ពី​មហាវិថី​កម្ពុជា​ក្រោម​, មហាវិថី​ព្រះ​មុនី​វង្ស​, មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី និង​រង្វង់​មូល​ចោម​ចៅ​ ខ្សែ​ទី​២ ចាប់ផ្តើម​ពី​មហាវិថី​ព្រះ​មុនី​វង្ស រត់​ស្រប​ផ្លូវ​រថភ្លើង​(​ចាស់​) ចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​ខ្សែ​ទី​៣ ចាប់ផ្តើម​ពី​ផ្សារ​ធំ​ថ្មី​, មហាវិថី​ហ្សា​ល​ដឺ​ហ្គោ​ល​, មហាវិថី​ព្រះ​មុនី​រ៉េ​ត​, ផ្លូវ​វេ​ង​ស្រេង ឆ្ពោះ​មក​រង្វង់​មូល​ចោម​ចៅបត់​មក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​វិញ៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay