ខ្មែរណូត

ស្វែងរក

  • PR

    ទីបំផុត! ក្រុមហ៊ុន Rolls-Royce ធ្វើការប្រកាសចេញរថយន្ដតួវែងម៉ូដែលថ្មី Ghost Extended

    BY Khmernote Media September 29, 2020
    ទីបំផុត! ក្រុមហ៊ុន Rolls-Royce ធ្វើការប្រកាសចេញរថយន្ដតួវែងម៉ូដែលថ្មី Ghost Extended

    ក្រុមហ៊ុន Rolls-Royce Motor Cars បានធ្វើការប្រកាសអំពីរថយន្ដម៉ូដែល Ghost Extended ថ្មីដែលផ្តល់ជូននូវកន្លែងអង្គុយខាងក្រោយដែលកាន់តែធំទូលាយជាងមុន។ Ghost Extended ដំណើរការដោយម៉ាស៊ីន V12 Twin Turborchared 6.75លីត្រដែលផលិតឡើងយ៉ាងពិសេសសម្រាប់តែ Ghost ប៉ុណ្ណោះ។ ម៉ាស៊ីននេះផលិតកម្លាំងបង្វិលជុំបាន 571PS និងកម្លាំងទាញ 850Nm។

    Ghost Extended ផ្តល់ជូនកន្លែងទូលាយជាង Ghost ធម្មតាប្រវែង ១៧០មីល្លីម៉ែត្រដែលផ្តល់កន្លែងដាក់ជើងខាងក្រោយវែងជាងរថយន្ត Sedan កៅអីបួនធម្មតា។ កាប៊ីនខាងក្រោយក៏ផ្តល់នូវបរិយាកាសល្អឥតខ្ចោះផងដែរដែលអាចធ្វើការការផ្លាស់ប្តូរពីការប្រើប្រាស់បែបអាជីវកម្មទៅការកំសាន្ត។ បន្ថែមពីនេះទៀត ទូរទឹកកកស្រាសាំប៉ាញត្រូវបានផ្តល់ជូននៅចន្លោះកៅអីខាងក្រោយហើយត្រូវបានបង្កើតឡើងជាមួយនឹងការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតសម្រាប់បំពេញតម្រូវការរបស់អតិថិជន Rolls-Royce ដែលដំណើរការរបៀបត្រជាក់ពីរ គឺត្រជាក់ដល់ ៦អង្សារនិង ១១អង្សា។ Ghost គឺជាបច្ចេកវិទ្យាទំនើបបំផុតរបស់ Rolls-Royce ដែលត្រូវបានបង្កើតឡើង។

    ជាមួយគ្នាដែរ ដើម្បីផ្តល់ជូននូវកន្លែងបន្សាបជាតិពុលដែលមាននៅក្នុងខ្យល់ខាងក្នុងកាប៊ីន Ghost ត្រូវបានបំពាក់ដោយប្រព័ន្ធបន្សុទ្ធខ្យល់ខ្នាតតូច (MEPS) ផងដែរ។ បច្ចេកវិទ្យានេះជួយពង្រឹងប្រព័ន្ធបន្សុទ្ធខ្យល់ដែលមានស្រាប់តាមរយៈសូហ្វវែរ (software) និងហាតវែរ (hardware)។ ឧបករណ៍នេះ ធ្វើការត្រួតពិនិត្យ គុណភាពខ្យល់ និងស្រូបយកខ្យល់បរិសុទ្ធចូលដោយស្វ័យប្រវត្តិ។ ប្រសិនបើរកឃើញមេរោគក្នុងខ្យល់ នោះឧបករណ៍នឹងធ្វើការបន្សុទ្ធក្នុងរយៈពេលតិចជាង ២នាទីប៉ុណ្ណោះ។ បច្ចេកវិទ្យាជាច្រើនទៀត រួមបញ្ចូលទាំងចង្កៀងមុខឡាស៊ែរដែលអាចបំភ្លឺក្នុងចម្ងាយជាង ៦០០ ម៉ែត្រ និងការពង្រឹងសុវត្ថិភាពសំខាន់ៗរួមទាំងជំនួយដល់ចក្ខុវិស័យជាមួយនឹងការព្រមានពីសត្វព្រៃ និងមនុស្សឆ្លងកាត់ទាំងពេលថ្ងៃ និងពេលយប់ ជំនួយការប្រុងប្រយ័ត្ន ប្រព័ន្ធកាមេរ៉ាបួនដែលបង្ហាញរូបភាពបែប Panoramic កាមេរ៉ាមើលឃើញទាំងអស់ ប្រព័ន្ធកំណត់ល្បឿន ការព្រមានមុនពេលប៉ះទង្គិច ការព្រមានពីចរាចរណ៍ឆ្លងកាត់ ការចាកចេញពីផ្លូវតូច និងការព្រមានផ្លាស់ប្តូរគន្លងផ្លូវ។ បច្ចេកវិទ្យាបង្ហាញកុងទ័រលើកញ្ចក់គុណភាពខ្ពស់ 7×3 និងប្រព័ន្ធចូលចតដោយខ្លួនឯងផ្ដល់ភាពងាយស្រួលមិនថាស្ថិតក្នុងកាលៈទេសៈណានោះទេ។

    Ghost Extended ត្រូវបានផលិតឡើងដោយផ្អែកលើស្ថាបត្យកម្មនៃប្រណីតភាព ដែលផ្ដោតទៅលើ គ្រោងរថយន្ដផលិតពីអាលុយមីញ៉ូមដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Rolls-Royce ។ កាន់តែពិសេសជាមួយប្រព័ន្ធបូម Planar Suspension System ថ្មីដែលជាលទ្ធផលនៃការសាកល្បង និងកែលម្អអស់រយៈពេលជាង ១០ឆ្នាំដោយវិស្វករជំនាញ។ ដោយមានបំពាក់ទៅដោយបូមអេឡិចត្រូនិក, បូមខ្យល់ឡើងចុះដោយស្វ័យប្រវត្តិ និងជើងបូមគុណភាពខ្យល់ព្រមទាំងការបើកបរដោយកង់ទាំង ៤ និងប្រព័ន្ធរ៉េចង្កូតទាំង ៤ផងដែរ។ បច្ចេកវិទ្យានេះមិនដែលបំពាក់ចំពោះរថយន្តម៉ូដែលផ្សេងទេ។

    Ghost Extended ត្រូវបានផ្តល់ការបង្ហាញបែបសហសម័យតាមរយៈការប្រើប្រាស់ឈើថ្មី ២ប្រភេទជាពិសេសសម្រាប់តែម៉ូដែល Ghost ប៉ុណ្ណោះ។ ឈើ Obsidian Ayous ត្រូវបានបំផុសគំនិតដោយក្ដារលាយពណ៌ដ៏សម្បូរបែបដែលមាននៅក្នុងថ្មដែលមិនចេះរីងស្ងួតខណៈដែល Dark Amber មានសរសៃអាលុយមីញ៉ូមតូចៗកាត់ក្នុងសាច់ឈើ។ ពណ៌ទាំងពីរ អាចរកបានឈើដ៏ស្រស់ស្អាតដែលអនុញ្ញាតឱ្យភាពប៉ិនប្រសប់នៃសម្ភារៈបង្ហាញពីតួរថយន្ដយ៉ាងរំលេចផងដែរ៕

    Share This Post: