ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រូពេទ្យចាប់យកឈ្លើងដ៏ធំមួយចេញពីច្រមុះបុរសម្នាក់ ខណៈជនរងគ្រោះមិនដឹងថា ឈ្លើងនោះរស់នៅក្នុងច្រមុះតាំងពីពេលណា (មានវីដេអូ)

    BY Khmernote Media June 8, 2018
    គ្រូពេទ្យចាប់យកឈ្លើងដ៏ធំមួយចេញពីច្រមុះបុរសម្នាក់ ខណៈជនរងគ្រោះមិនដឹងថា ឈ្លើងនោះរស់នៅក្នុងច្រមុះតាំងពីពេលណា (មានវីដេអូ)

    ចិន៖  សត្វឈ្លើងមួយក្បាលត្រូវបានគេយកចេញពីក្នុងរន្ធច្រមុះរបស់បុរសម្នាក់ ខណៈដែលបុរសជាជនរងគ្រោះមិនបានទាំងដឹងខ្លួនផងថា សត្វឈ្លើងមួយក្បាលនេះរស់នៅក្នុងច្រមុះរបស់គាត់តាំងពីពេលណា។ បុរសជាជនរងគ្រោះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណនោះទេ គេគ្រាន់ដឹងថា គាត់កំពុងរស់នៅក្នុងភូមិដាច់ស្រយាលមួយក្នុងប្រទេសចិន។ បុរសដែលវ័យប្រហែលជា៤០​ឆ្នាំ រូបនេះ បានកើតមានអាការឈឺក្នុងច្រមុះខ្លាំងជាច្រើនថ្ងៃ មុនពេលគាត់សម្រេចទៅមន្ទីរពេទ្យ។

    ក្រោយពេលទៅដល់មន្ទីរពេទ្យ វេជ្ជបណ្ឌិតបានរកឃើញថា មានសត្វឈ្លើងមួយក្នុងច្រមុះរបស់គាត់ តែបុរសជាជនរងគ្រោះមិនបានដឹងថា តើសត្វឈ្លើងនេះបានចូលទៅក្នុងច្រមុះរបស់គាត់តាំងពីពេលណា និងដោយរបៀបណានោះទេ។ ក្រោយយកសត្វឈ្លើងចេញរួច បុរសជាជនរងគ្រោះមានសុខភាពជាធម្មតាវិញ ព្រោះសត្វឈ្លើងដែលសង្ងំនៅក្នុងច្រមុះនោះមិនទាន់បានបង្កបញ្ហាអ្វីធ្ងន់ធ្ងរនៅឡើងទេ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះ​ ក្នុងវីដេអូដូចខាងក្រោម៖

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay