អង់គ្លេសបង្អួតពិភពលោកនូវយន្តហោះចម្បាំងដ៏ខ្លាំងក្លាដំបូងបំផុត ដែលផលិតឡើងដោយខ្លួនឯង (មានវីដេអូ)
អង់គ្លេស៖ យន្តហោះចម្បាំងប្រភេទ RAF F-35B Lightning របស់ចក្រភពអង់គ្លេសចំនួន៤គ្រឿង បានបង្ហាញវត្តមាន និងបង្ហាញឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំងអស្ចារ្យទៅកាន់ពិភពលោក។ កន្លងមកយន្តហោះប្រភេទនេះត្រូវបានផលិតឡើងក្រុមហ៊ុននៅក្នុង ប្រទេសផ្សេងៗជាពិសេសគឺអាមេរិកតែម្តង។ យ៉ាងណាក្តី យន្តហោះចម្បាំង៤គ្រឿងនេះ គឺជាសមិទ្ធិផលថ្មីមួយ និងដំបូងបំផុត ដែលផលិតឡើងក្នុងចក្រភពអង់គ្លេស។
តាមរយៈការធ្វើតេស្តសាកល្បងបានបង្ហាញថា យន្តហោះចម្បាំងនេះមានឥទ្ធិពលមិនចាញ់យន្តហោះចម្បាំងរបស់ប្រទេសផ្សេងៗឡើង។ ក្នុងការធ្វើតេស្តសាកល្បងយន្តហោះចម្បាំងនេះ ត្រូវបានគេបើកកាត់សមុទ្រអាត្លង់ទិច ដែលមានចម្ងាយផ្លូវប្រមាណជា ៤,៨២៨គីឡូម៉ែត្រ និងបានទៅចុះចតនៅក្នុងមូលដ្ឋានកងទ័ពជើងទឹករបស់អាមេរិកទៀតផង។ តាមរបាយការណ៍បានបង្ហាញថា ក្រោយពីផលិតយន្តហោះចម្បាំងខាងលើប្រកបដោយភាពជោគជ័យ អង់គ្លេសគ្រោងនឹងចាយលុយរាប់ពាន់លានដុល្លារទៀត ដើម្បីផលិតយន្តហោះចម្បាំងប្រភេទផ្សេងៗជាច្រើទៀត៕
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail




