លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រកាសថាកម្ពុជាសម្រេចធ្វើបណ្ណបើកបរកម្រិតអន្តរជាតិ ដែលឲ្យប្រជាពលរដ្ឋខ្មែរ អាចបើកបរគ្រប់ប្រទេសលើពិភពលោក
- BY
- srey nuch
- September 30, 2020
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យប្រជាពលរដ្ឋធ្វើបណ្ណបើកបរកម្រិតអន្តរជាតិ ដែលប្រជាពលរដ្ឋមានបណ្ណបើកបរប្រភេទនេះ អាចប្រើប្រាស់គ្រប់ប្រទេសនៅលើពិភពលោក។
មណ្ឌលផ្ដល់សេវាសាធារណៈថ្មីនៅផ្សារទំនើប ជីបម៉ុង ណូរឺ ម៉ល នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ស្របជាមួយពិធីបើកឲ្យប្រើប្រាស់ជាផ្លូវការ នៃប្រព័ន្ធស្វ័យប្រវត្តិកម្ម ផ្ទេរកម្មសិទ្ធិយានជំនិះបងប្អូនប្រជាពលរដ្ឋ អាចអញ្ជើញមកធ្វើការ ចុះបញ្ជីរថយន្ត ផ្ទេរកម្មសិទ្ធិរថយន្ត និងប្ដូរបណ្ណបើកបរ បាននៅផ្សារទំនើបជីប ម៉ុង ណូរ៉ូ ម៉ល (ជាន៉ទី៣) ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
- Share This Post: