ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនមិនស្គាល់មុខ គប់ដុំថ្មទៅកញ្ចក់ឡានធំ ធ្លុះទៅចំដើមទ្រូងម្ដុំចុងដង្ហើមតៃកុងឡាន បណ្តាលឲ្យរេចង្កូតបុកបង្គោលភ្លើង និងដើមកៅស៊ូ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

    BY Khmernote Media September 30, 2020
    ជនមិនស្គាល់មុខ គប់ដុំថ្មទៅកញ្ចក់ឡានធំ ធ្លុះទៅចំដើមទ្រូងម្ដុំចុងដង្ហើមតៃកុងឡាន បណ្តាលឲ្យរេចង្កូតបុកបង្គោលភ្លើង និងដើមកៅស៊ូ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

    កំពង់ចាម៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៨:៣៥នាទី នៅចំណុចផ្លូវជាតិលេខ៧១ ក្នុងភូមិបាំង១ ឃុំបុសខ្នុរ ស្រុកចំការលើ មានជនសង្ស័យមិនស្គាល់អត្ដសញ្ញាណ បានយកថ្ម គប់ទៅលើរថយន្ដរបស់ឈ្មោះ ពុំ សុភ័ណ្ឌ ភេទប្រុស អាយុ២៨ឆ្នាំជាតិខ្មែរ ទីលំនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រសាទបាល័ង្គ ខេត្តកំពង់ធំ ដែលកំពុងបើកបរដឹកទំនិញពីខេត្ដក្រចេះ សំដៅទៅផ្ទះវិញ ត្រូវចំកញ្ចក់ខាងមុខ ហើយធ្លុះ ទៅចំដើមទ្រូងម្ដុំចុងដង្ហើមជនរងគ្រោះ រងរបួសធ្ងន់ ហើយរថយន្តរេចង្កូតធ្លាក់ផ្លូវ ទៅបុកបង្គោលភ្លើង និងដើមកៅស៊ូ បន្ថែមទៀត ។

    ក្រោយពីបានទទួលពត៌មានភ្លាម សមត្ថកិច្ចយើងខ្ញុំ បានចុះដល់កន្លែង ហើយបានបញ្ជូនជនរងគ្រោះមកមន្ទីពេទ្យបង្អែកស្រុកចំការលើ តែជនរងគ្រោះបានស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ។ ចំពោះសាកសព បានប្រគល់ជូនក្រុមគ្រួរសារយកទៅធ្វើបុណ្យតាមប្រពៃណី តាមបញ្ជាលោក សាន សុភៈ ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្ដកំពង់ចាម ។ ករណីនេះសមត្ថកិច្ចយើងខ្ញុំកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញា និងបានចងក្រងសំណុំរឿងតាមនិតីវិធី៕

    Share This Post: