ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បណ្តើរប្តីថ្មីចូលរួមមង្គលការគេ ចៃដន្យជួបប្តីចាស់នៅរោងការ ធ្វើឲ្យកើតភ្លើងប្រច័ណ្ឌ ផ្ទុះអាវុធផ្អើលរោងការ ស្លាប់៤នាក់ របួសធ្ងន់១នាក់

    BY Khmernote Media September 30, 2020
    បណ្តើរប្តីថ្មីចូលរួមមង្គលការគេ ចៃដន្យជួបប្តីចាស់នៅរោងការ ធ្វើឲ្យកើតភ្លើងប្រច័ណ្ឌ ផ្ទុះអាវុធផ្អើលរោងការ ស្លាប់៤នាក់ របួសធ្ងន់១នាក់

    ប៉ូលីសបាននិយាយថា មានការផ្ទុះអាវុធក្នុងពិធីមង្គលការមួយនៅក្នុងខេត្ត Nakhon Si Thammarat ដោយបានសម្លាប់មនុស្ស ៤នាក់ និងធ្វើឱ្យរងរបួសធ្ងន់ធ្ងរម្នាក់ ដោយសារតែភ្លើងប្រច័ណ្ឌរបស់អតីតសង្សារ។ មេប៉ូលីសលោក Kampolpat Praison ជាមន្រ្តីទទួលបន្ទុកនៅប៉ុស្តិ៍នគរបាល Tham Tham Phannara បាននិយាយថា ឧប្បត្តិហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ១១យប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ក្នុងពិធីជប់លៀងមង្គលការមួយ ដែលធ្វើឡើងនៅផ្ទះលេខ ៦/១ នៅភូមិ Moo ៨ ក្នុងឃុំ Dusit ។

    ការស៊ើបអង្កេតបឋមរបស់ប៉ូលីសបានបង្ហាញថា អ្នកស្លាប់ ២នាក់ គឺជាប្តីប្រពន្ធនឹងគ្នាឈ្មោះ Aroon Phothavorn អាយុ ៣១ឆ្នាំ និង Darawan Boonmeechai អាយុ ២៤ឆ្នាំ ដែលបានទៅចូលរួមពិធីជប់លៀងមង្គលការនោះ។ ប៉ូលីសបាននិយាយថា នៅពេលដែលលោក Aroon និងប្រពន្ធឈ្មោះ Darawan បានចូលរួមពិធីមង្គលការនៅខេត្ត Nakhon Si Thammarat ភរិយារបស់គាត់បានឃើញអតីតប្តីរបស់នាង។ បុរសជាអតីតប្តីនោះបានមានចិត្ដប្រច័ណ្ឌ ហើយក្រោយមកបានបង្កាត់ភ្លើងជម្លោះឡើង ដោយឈ្លោះប្រកែកគ្នាជាមួយលោក Aroon រហូតមានការវាយតប់គ្នា។

    កូនក្រមុំកូនកំលោះ និងម្ចាស់ពិធីផ្សេងទៀត បានព្យាយាមបំបែកការឈ្លោះប្រកែកគ្នា ហើយនាំបុរសទាំង ២ ចេញពីផ្ទះការ ដើម្បីដោះស្រាយបញ្ហានៅក្រៅពិធី។ ក្រុមអ្នកឈរមើលដែលចង់ដឹងចង់ឃើញនូវហេតុការណ៍ត្រូវបានភៀសខ្លួនភ្លាមៗ ដោយសារភាពភ័យស្លន់ស្លោ នៅពេលមានការបាញ់ប្រហារឡើង។ បន្ទាប់ពីការផ្ទុះអាវុធបានស្ងាត់ទៅ ទាំងលោក Aroon និងប្រពន្ធរបស់គាត់ Darawan ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើដងផ្លូវ។ សាកសពទាំង ២ មានសុទ្ធតែស្នាមគ្រាប់ ខណៈមនុស្ស ២នាក់ផ្សេងទៀតក៏បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់។

    ក្នុងនោះផងដែរលោកវរសេនីយ៍ទោ Kittichai Krainara និង មេប៉ូលិស Tham Phannara បាននិយាយថា ប៉ូលីសកំពុងព្យាយាមកំណត់មូលហេតុដែលការបាញ់ប្រហារកើតឡើង ហើយអ្នកដែលបានបាញ់សម្លាប់អ្នកស្លាប់ទាំងនោះ។ ប៉ូលីសក៏បានឱ្យដឹងដែរថា គ្រាប់ប្រភេទ ៩មម ចំនួន ៣៨គ្រាប់ និងគ្រាប់កាំភ្លើងខ្លីចំនួន ២២គ្រាប់ ត្រូវបានរកឃើញពីកន្លែងកើតហេតុនោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍, kapook

    Share This Post: