ប្រលងថ្នាក់ជាតិជិតមកដល់ ក្រុមសិស្សសាលាចិននាំគ្នាទៅបន់ស្រន់អ្នកប្រាជ្ញាល្បីៗ ដើម្បីឲ្យខ្លួនបានប្រលងជាប់
ចិន៖ ជំនឿនៃការបន់ស្រន់បានកើតមាននៅក្នុងផ្នត់គំនិតរបស់ប្រជាជនចិនគ្រប់រូប មិនថាចាស់ ឬក្មេងនោះទេ។ ប្រជាជនចិននិយមធ្វើ ការបន់ស្រន់ដើម្បីសូមឲ្យមានសេចក្តីខុស និងសំណាងល្អ ចំពោះកិច្ចការផ្សេងៗរបស់ពួកគេ រួមទាំងការប្រលងទៀតផង។ ជាក់ស្តែង ក្រុមយុវសិស្សថ្នាក់វិទ្យាល័យរបស់ចិន បាននាំមកធ្វើការបន់ស្រន់នៅចំពោះរូបសំណាក់នៅមុខមជ្ឈមណ្ឌលប្រលង Gaokao យ៉ាងច្រើនកុះកររហូតដល់មានការចាប់អារម្មណ៍ពេញបណ្តាញសង្គមទៀតផង សម្រាប់ការប្រលងថ្នាក់ជាតិរបស់ពួកគេដែលប្រព្រឹត្តិទៅក្នុងថ្ងៃទី ៧ និង ៨ ខែ មិថុនានេះ។
ក្រុមយុវសិស្សបានយកផ្លែប៉ោម និងសរសេរនូវសេចក្តីប្រាថ្នារបស់ពួកគេនៅលើផ្លែប៉ោមនោះ និងបានយកទៅដាក់បន់ស្រន់នៅមុខរូបសំណាក់សំរឹទ្ធរបស់លោក Isaac Newton អ្នកប្រាជ្ញផ្នែករូបវិទ្យាអង់គ្លេស, រូបសំណាក់លោក Thomas Edison អ្នកឆ្នៃប្រឌិតរបស់ថ្មីៗជនជាតិអាមេរិក និងរូបសំណាក់លោក Hua Luogeng គណិតវិទូជនជាតិចិន៕
អត្ថបទ៖ ភក្តី
ប្រភព៖ China Plus News


