រន្ធត់ណាស់! ខំប្រឹងរៀនដល់ឆ្នាំទី៣ហើយ ចុងក្រោយត្រូវបាត់បង់ជីវិតមួយប៉ប្រិចភ្នែក ដោយសារឡានធំមួយនេះ
រាជធានីភ្នំពេញ៖ បុរសម្នាក់ដែលជានិស្សិតរៀននៅសាកលវិទ្យាល័យនីមឆ្នាំទី3 ម្នាក់បានបើកបរម៉ូតូមួយគ្រឿងម៉ាក click ស្លាកលេខភ្នំពេញ 1Hp-1535 បានជួបគ្រោះថ្នាក់ចរាចរណ៍ប៉ះជាមួយនឹងរថយន្តមួយគ្រឿងម៉ាក Fuso មានពាក់ស្លាកលេខ ភ្នំពេញ 3D-8735 បណ្ដាលឲ្យកៀរបុរសខាងលើបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ ចំណែកម្ចាស់រថយន្តត្រូវបានរត់គេចខ្លួនបាត់ស្រមោលឈឹងបន្សល់តែរថយន្តនៅត្រង់ចំណុចកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 12និង30 នាទីថ្ងៃត្រង់ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2020 ស្ថិតនៅតាមបណ្តោយផ្លូវ371 សង្កាត់បឹងទំពន់ទី2 ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពូជនរងគ្រោះបានអោយដឹងថា បុរសដែលជានិស្សិតរៀននៅសាកលវិទ្យាល័យនីមឆ្នាំទី3 មានឈ្មោះ ចាន់ វឌ្ឍនៈ ភេទប្រុសអាយុ 20ឆ្នាំ មានស្រុកកំណើតនៅ ភូមិរលួសសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបើកបរម៉ូតូមួយគ្រឿងម៉ាក click ធ្វើដំណើរពីសាលារៀនមកផ្ទះលុះមកដល់ត្រង់ចំណុចកើតហេតុក៏បានប៉ះជាមួយនឹងរថយន្តមួយគ្រឿងខាងលើបណ្ដាលឲ្យបុរសនោះបោកក្បាលនឹងថ្នល់ស្លាប់ភ្លាម នៅត្រង់ចំណុចកើតហេតុរួចកម្លាំងជំនាញចរាចរណ៍ផ្លូវគោកបានធ្វើការវាស់វែងចប់សព្វគ្រប់ក៏ប្រគល់សពទៅឱ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯម៉ូតូនិងរថយន្តនាំយកទៅរក្សាទុកនៅស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំតាមនីតិវិធីច្បាប់ ៕






