ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នៅហុងកុងគ្រាន់តែកន្លែងចតឡានតូចមួយសោះអាចទិញឡាន ៥៧០ នៅខ្មែរបាន៣គ្រឿង ហើយសល់លុយទៀត (មានវីដេអូ)

    BY Khmernote Media June 7, 2018
    នៅហុងកុងគ្រាន់តែកន្លែងចតឡានតូចមួយសោះអាចទិញឡាន ៥៧០ នៅខ្មែរបាន៣គ្រឿង ហើយសល់លុយទៀត (មានវីដេអូ)

    ហុងកុង ៖ កាលពីពេលថ្មីៗនេះ ប្ដីប្រពន្ធមួយគូនៅក្នុងទីក្រុងហុងកុងអាចរកប្រាក់ចំណេញបានដល់ទៅ ២.៦លានដុល្លារហុងកុង (ប្រមាណជា៣៣ម៊ឺនដុល្លារ) ភ្លាមៗ ដោយគ្រាន់តែលក់ចំណតឡាន ឬកន្លែងចតរថយន្តរបស់ពួកគេ ដែលទើបនឹងទិញកាលពី៩ខែមុន។ កន្លែងចតឡានមួយប្រឡោះនោះមានទំហំ ១៦.៤ហ្វីតគុណ៨.២ ហ្វីត (៥ម៉ែត្រគុណ២.៥ម៉ែត្រ) ស្ថិតនៅក្នុងអាគារស្នាក់នៅ ឬអាផាតមិន Ultima របស់អចលនទ្រព្យ Sun Hung Kai នៅស្រុក Kowloon ត្រូវបានគេរាយការណ៍ថា លក់ដាច់កាលពីថ្ងៃចន្ទ ក្នុងតម្លៃ៦លានដុល្លារហុងកុង (ប្រមាណជា៧៦ម៊ឺនដុល្លារ)។

    ផ្អែកលើឯកសារចុះបញ្ជីដីធ្លីរបស់ប្តីប្រពន្ធនេះបានឲ្យដឹងថា ដំបូងឡើយពួកគេបានបង់ប្រាក់ទិញកន្លែងចតរថយន្តនេះត្រឹមតម្លៃ ៣.៤ លានដុល្លារហុងកុង (ប្រមាណជា ៤៣,៣០០០ ដុល្លារ) ប៉ុណ្ណោះកាលខែកញ្ញា ឆ្នាំ២០១៧។ យោងតាមវេបសាយ
    South China Morning Post បានឱ្យដឹងថា ការទិញមានតម្លៃខ្ពស់ដែលស្មើនឹង ៤៤,៤៤៤ ដុល្លារហុងកុង (ប្រមាណជា ៥,៧០០ដុល្លារ) ក្នុងមួយហ្វីតការ៉េ ដែលធ្វើឲ្យកន្លែងចតរថយន្តមួយនេះក្លាយជាកន្លែងថ្លៃបំផុត បើប្រៀបធៀបទៅនឹងតម្លៃលំនៅឋានជាមធ្យមនៅទីក្រុងហុងកុងដែលមានតម្លៃត្រឹម ១៥,៦០០ ដុល្លារហុងកុង (២ពាន់ដុល្លារ) ក្នុងមួយហ្វីតការ៉េនៅទូទាំងទីក្រុង និង ១៦៣៥០ ដុល្លារហុងកុង (២០៨៤ដុល្លារ) ក្នុងមួយហ្វីតការ៉េនៅក្នុងស្រុក Kowloon៕

    អត្ថបទ៖ ប៊ី
    ប្រភព៖ Nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay