ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមប្រយ័ត្ន លាប៣ថ្ងៃស! អាជ្ញាធរចុះបង្ក្រាបទីតាំងលក់ឡេ២កន្លែងគ្មានស្លាកយីហោ នៅក្នុងផ្សារទួលគោក

    BY Khmernote Media October 1, 2020
    សូមប្រយ័ត្ន លាប៣ថ្ងៃស! អាជ្ញាធរចុះបង្ក្រាបទីតាំងលក់ឡេ២កន្លែងគ្មានស្លាកយីហោ នៅក្នុងផ្សារទួលគោក

    ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងមូលដ្ឋាន​​ខណ្ឌទួលគោក ​បានចុះបង្ក្រាបទីតាំងលក់ឡេ ចំនួន២កន្លែង​ ដែលគ្មានស្លាកយីហោ ស្ថិតក្នុង​ផ្សារទួលគោក​ សង្កាត់បឹងកក់ទី២ ​ខណ្ឌទួលគោក ​រាជធានីភ្នំពេញ ដែលប្រត្ដិបត្ដការនេះ​ ធ្វើឡើង​នៅវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២០ ដឹកនាំដោយលោក សៀក ឡុងឌី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ។

    ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលនៃ ​គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឆែក​រកឃើញប្រភេទឡេ ​ជាច្រើនមុខ​ នៅក្នុងទីតាំងលក់ ​និងពុំទាន់ដឹងថា មាន ឬគ្មានច្បាប់​ធ្វើ​អាជីវកម្ម ​និង​ប័ណ្ណប៉ាតង់ នៅឡើយទេ។ សូមបញ្ជាក់ផងដែរ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានឆែកបាន១តូប​ហើយ ​និង​១​តូប​ទៀត​ម្ចាស់​ទីតាំង​បិតចាក់សោរនៅខាងក្នុង រង់ចាំ​គណៈកម្មការចម្រុះបន្តនីតិវិធី៕

    ប្រភព៖ លោក San Prum

    Share This Post: