ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង្កែលើស្បែកក្បាលនឹងលែងជាបញ្ហាទៀតហើយ ប្រសិនបើអ្នកអនុវត្តន៍តាមគន្លឹះងាយៗបែបធម្មជាតិទាំងនេះ

    BY Khmernote Media June 7, 2018
    អង្កែលើស្បែកក្បាលនឹងលែងជាបញ្ហាទៀតហើយ ប្រសិនបើអ្នកអនុវត្តន៍តាមគន្លឹះងាយៗបែបធម្មជាតិទាំងនេះ

    បើទោះជាអង្កែអាចកើតមានចំពោះមនុស្សគ្រប់វ័យក៏ដោយ ប៉ុន្តែភាគច្រើននោះ គឺវាកើតមានចំពោះអ្នកដែលមានវ័យពី ២០ ទៅ ៣០ ឆ្នាំ។ ស្ថានភាពបែបនេះអាចបង្កឲ្យស្បែកក្បាលប្រែជាស្ងួត ជ្រុះសក់ និងផ្ដល់ផលប៉ះពាល់អវិជ្ជមានដល់ជំនឿចិត្តរបស់អ្នកថែមទៀតផង។ ប៉ុន្តែកុំបារម្ភ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យអ្នកបានដឹងពីវិធីបែបធម្មជាតិដ៏មានប្រសិទ្ធភាពខ្ពស់បំផុតមួយចំនួនក្នុងការកម្ចាត់អង្កែចេញពីស្បែកក្បាល ៖

    ១. ប្រេងដូង ៖ កម្ដៅប្រេងដូងមួយចំនួនសមល្មមនឹងប្រវែងសក់របស់អ្នកឲ្យក្ដៅឧណ្ហៗ ហើយដាក់ក្នុងចានគោមមួយ។ បន្ទាប់
    មកលាបប្រេង ឬដុសវាលើស្បែកក្បាល និងសក់របស់អ្នក សម្រាប់រយៈពេល ៥ នាទី ហើយទុកចោលបែបនេះពេញមួយយប់
    សឹមលាងសម្អាតចេញជាមួយនឹងសាប៊ូកក់សក់ធម្មតានៅព្រឹកបន្ទាប់ជាការស្រេច។

    ២. ទឹកឃ្មុំឆៅ ៖ ផ្សើមសក់របស់អ្នកជាមួយនឹងទឺកធម្មតាជាមុនសិន។ បន្ទាប់មកធ្វើការលាយទឹកឃ្មុំចំនួន ៩០ ភាគរយ ជាមួយនឹងទឹកធម្មតា ១០ ភាគរយ។ កូរលាយឲ្យសព្វ សឹមដុសលាបវាលើស្បែកក្បាលរបស់អ្នកសម្រាប់រយៈពេលពី ៣ ទៅ ៥ នាទី ហើយបន្ទាប់មកទុកចោលបែបនេះសម្រាប់រយៈពេលពី ២ ទៅ ៣ ម៉ោងសិន សឹមលាងសម្អាតចេញជាមួយនឹងទឹកធម្មតា។

    ៣. ក្រូចឆ្មារ ៖ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ និងឆាប់រហ័ស ចូរប្រើប្រាស់ក្រូចឆ្មារពណ៌លឿង។ លាបទឹកក្រូចឆ្មារលើស្បែកក្បាលរបស់អ្នក និងទុកចោលសម្រាប់រយៈពេលពី ៣៥ ទៅ ៤០ នាទីសិន សឹមលាងសម្អាតចេញជាមួយនឹងទឹកធម្មតា។

    ៤. ទឹកខ្មេះផ្លែប៉ោម ៖ លាយទឹកខ្មេះផ្លែប៉ោមជាមួយនឹងទឹកធម្មតាក្នុងបរិមាណស្មើគ្នា។ បន្ទាប់ពីកក់សក់រួច លាបម៉ាស្សាល្បាយនេះលើស្បែកក្បាល និងសក់របស់អ្នក ហើយទុកចោលសម្រាប់រយៈពេល ១៥នាទី សឹមលាងសម្អាតចេញ។

    ៥. ប្រេងដើមតែ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងដើមតែប្រមាណជាពី ៨ ទៅ ១០ ដំណក់ចូលក្នុងដបសាប៊ូកក់សក់ ២០០ មីលីលីត្រ។ បន្ទាប់មកកក់សម្អាតសក់របស់អ្នកដូចពេលធម្មតាជាមួយសាប៊ូលាយប្រេងដើមតែនេះជាការស្រេច។ ប៉ុន្តែអ្នកគួរតែទុកពេលឲ្យសាប៊ូនៅលើស្បែកក្បាលយូរបន្តិចសឹមលាងសម្អាតចេញ ដើម្បីអាចឲ្យស្បែកក្បាលស្រូបយកនូវអត្ថប្រយោជន៍នៃប្រេងដើមតែ។

    ៦. ម្ស៉ៅ Baking Soda ៖ អ្វីដែលអ្នកត្រូវធ្វើ គឺលាយម្ស៉ៅ Baking soda គុណភាពល្អមួយចំនួនសមល្មមជាមួយនឹងសាប៊ូកក់សក់របស់អ្នក បន្ទាប់មកកក់សក់ជាមួយនឹងល្បាយនេះដូចពេលធម្មតាជាការស្រេច។ ទោះជាយ៉ាងណា កុំប្រើប្រាស់ម្ស៉ៅ Baking Soda ផ្ទាល់លើស្បែកឲ្យសោះ៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay