ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ជីកដីដាំដំឡូងស្រាប់តែប្រទះឃើញឆ្អឹងលលាដ៏ក្បាល ហើយតក់ស្លុតនិយាយលែងចេញពេលប្រពន្ធប្រាប់ថា…

    BY Khmernote Media June 7, 2018
    បុរសម្នាក់ជីកដីដាំដំឡូងស្រាប់តែប្រទះឃើញឆ្អឹងលលាដ៏ក្បាល ហើយតក់ស្លុតនិយាយលែងចេញពេលប្រពន្ធប្រាប់ថា…

    រុស្សី ៖ បុរសម្នាក់ដែលបានរកឃើញឆ្អឹងលលាដ៏ក្បាល ខណៈពេលកំពុងជីកដីដាំដំឡូងបារាំងមានការភ្ញាក់ផ្អើលកាន់តែខ្លាំងនៅពេលគាត់ប្រាប់ប្រពន្ធអំពីអ្វីដែលគាត់បានរកឃើញ។ ស្ត្រីវ័យ ៦០ ឆ្នាំដែលត្រូវជាប្រពន្ធបានអះអាងប្រាប់ប្ដីថា “កុំបារម្ភ វាជាលលាដ៏ក្បាលប្ដីមុនរបស់ខ្ញុំ។” នាងបន្ថែមថា “កប់វាម្ដងទៀតទៅ ហើយធ្វើភ្លេចកុំខ្វល់អំពីវា និងកុំរាយការណ៍ប្រាប់ប៉ូលីស។”

    ស្ត្រីជាប្រពន្ធថែមទាំងបានសារភាពឲ្យដឹងទៀតថា កាលពី ២១ ឆ្នាំមុន នាងបានប្រើពូថៅវាយប្ដីមុនរហូតដល់ស្លាប់ និងកប់សពទុកក្នុងដីសួនដាំដំឡូងបារាំង។ នាងអះអាងថា នាងធ្វើបែបនេះក្នុងសកម្មភាពការពារខ្លួនឯងតែប៉ុណ្ណោះ ដោយសារតែកាលពីពេលនោះប្ដីមុននាងស្រវឹង ហើយចាប់ផ្ដើមវាយធ្វើបាបនាង។បន្ទាប់ពីសម្លាប់គាត់ហើយ នាងក្លែងហេតុការណ៍ធ្វើដូចជាគាត់ទៅធ្វើការនៅកន្លែងឆ្ងាយបាត់ ហើយមិនដែលត្រឡប់មកផ្ទះវិញ។ រយៈពេលក្រោយមកនាងក៏ចាប់ផ្ដើមរស់នៅចិញ្ចឹមជីវិតដោយខ្លួនឯង និងរៀបការថ្មីម្ដងទៀត។ លលាដ៏ក្បាល និងឆ្អឹងរបស់ប្ដីមុនរបស់ស្ត្រីដែលមិនត្រូវបានគេឲ្យដឹងឈ្មោះរូបនេះទើបនឹងត្រូវបានរកឃើញ ដោយប្ដីទី ២ របស់នាងនៅដីសួនក្នុងផ្ទះឯភូមិ Luzino ខេត្ត Siberia ប្រទេស រុស្សី។

    ទោះជាយ៉ាងណាបុរសដែលជាប្ដីក្រោយមិនបានធ្វើតាមការដែលស្ត្រីរូបនោះប្រាប់ឡើយ ដោយគេបានធ្វើការរាយការណ៍ទៅកាន់ប៉ូលីសក្នុងតំបន់អំពីហេតុការណ៍ និងអ្វីដែលគេបានចៃដន្យជួបប្រទះ។ លទ្ធផលចុងក្រោយ បន្ទាប់ពីការទទួលសារភាពស្ត្រីចំណាស់ត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទមនុស្សឃាតដោយចេតនា។ ការផ្តន្ទាទោសជាអតិបរមាចំពោះបទឧក្រិដ្ឋនេះ គឺជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំ៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Mirror

    Share This Post:
    MPO4D jitutoto mpo4d Mpoplay