ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ត្រីពិការភ្នែកទាំងសងខាងម្នាក់រំភើបចិត្តរហូតស្រក់ទឹកភ្នែក ពេលឮថា មានបុរសម្នាក់ចង់បរិច្ចាគភ្នែកឲ្យនាង

    BY Khmernote Media June 9, 2018
    ស្ត្រីពិការភ្នែកទាំងសងខាងម្នាក់រំភើបចិត្តរហូតស្រក់ទឹកភ្នែក ពេលឮថា មានបុរសម្នាក់ចង់បរិច្ចាគភ្នែកឲ្យនាង

    ថៃ៖ ស្ត្រីពិការភ្នែកទាំងសងខាងម្នាក់រំភើបចិត្តរហូតស្រក់ទឹកភ្នែក នៅពេលនាងឮថា មានបុរសពិការជើងម្នាក់ចង់បរិច្ចាគភ្នែកម្ខាងរបស់គាត់មកឲ្យនាង។ ស្រីពិការភ្នែករូបនេះមានឈ្មោះថា Sunisa Moongruayklang អាយុ២៦ឆ្នាំ រស់នៅក្នុងខេត្ត Kanchanaburi ប្រទេសថៃ ។​ នាងបានពិការភ្នែកដោយសារតែមានគ្រោះថ្នាក់នៅកន្លែងការងារក្នុងរោងចក្ររំលាយដែក កាលពី ៧ ឆ្នាំមុន ហើយក្រោយមកប្តីរបស់នាងបានទៅបួសជាព្រះសង្ឃបាត់ និងទុកឲ្យនាងរស់នៅជាមួយកូនម្នាក់។

    រាល់ថ្ងៃនាងត្រូវរស់នៅយ៉ាងលំបាក់បំផុតដោយផ្អែកលើប្រាក់ឧបត្ថម្ភជនពិការចំនួន ៨០០បាត  (២៥ដុល្លារអាមេរិក) និងប្រាក់ឧបត្ថម្ភជនក្រីក្រ ៣០០បាត (៩,៤០ ដុល្លារ)។ បន្ទាប់ពីបានដឹងសាច់រឿងរបស់ស្រ្តីពិការភ្នែកខាងលើ តាមរយៈព័ត៌មានផ្សេងៗក្នុងទូរស័ព្ទដៃ លោក Payap Rodmuang អាយុ៥៩ឆ្នាំ ដែលជាជនពិការជើងទាំងសងខាងសម្រាកតែនៅលើគ្រែអស់រយៈពេល ២០ឆ្នាំមកហើយនោះ កើតមានចិត្តអាណិតនាង និងចង់បរិច្ចាគភ្នែកម្ខាងឲ្យនៅនាង។

    ទឹកចិត្តសប្បុរសធម៌នេះ បានធ្វើឲ្យស្រ្តីពិការភ្នែកខាងលើរំភើបដល់ថ្នាក់ស្រក់ទឹកភ្នែក ហើយនាងបាននិយាយថា ប្រសិនបើរឿងនេះអាចទៅរួចមែន ហើយភ្នែករបស់នាងអាចមើលឃើញវិញមែន នាងចង់ទៅជួប និងថ្លែងអំណរគុណចំពោះមុខបុរសម្នាក់នោះជាខ្លាំង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay