ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីក្រុងសៀងហៃបើកសម្ពោធធនាគារមេជីវិតទី២ របស់ខ្លួន អ្នកចង់បរិច្ចាគមេជីវិត ទាល់តែមានគ្រប់លក្ខខណ្ឌទាំងនេះទើបអាចបរិច្ចាគបាន

    BY Khmernote Media June 11, 2018
    ទីក្រុងសៀងហៃបើកសម្ពោធធនាគារមេជីវិតទី២ របស់ខ្លួន អ្នកចង់បរិច្ចាគមេជីវិត ទាល់តែមានគ្រប់លក្ខខណ្ឌទាំងនេះទើបអាចបរិច្ចាគបាន

    ចិន៖ កាលពីថ្ងៃពុធកន្លងទៅនេះ ទីក្រុងសៀងហៃ ប្រទេសចិន បានសម្រេចបើកធនាគារមេជីវិតទី២ របស់ខ្លួន ដែលមានទីតាំងនៅក្នុង សាកលវិទ្យាល័យ Fudan ។ ធនគារមេជិវិតទី២ នេះ បើកទទួការបរិច្ចាគមេជីវិតពីសំណាក់មនុស្សប្រុស ដែលមានលក្ខខណ្ឌដូចជា ជាអ្នកដែលគោរពច្បាប់ខ្ជាប់ខ្ជួន គ្មានជំងឺតំណរពូជ ត្រូវមានកម្ពស់ចាប់ពី១៦៥សង់ទីម៉ែត្រឡើងទៅ និងត្រូវរស់នៅយ៉ាងតិចណាស់១ឆ្នាំក្នុងទីក្រុងសៀងហៃបន្ទាប់ពីការបរិច្ចាគនេះ។

    បើធ្វើការប្រៀបធៀបលក្ខខណ្ឌតម្រូវ ចំពោះអ្នកបរិច្ចាគមេជីវិតសម្រាប់ ធនាគារមេជីវិតទី២ នេះ ហាក់ខុសប្លែកពីលក្ខខណ្ឌដែលគេធ្លាប់ប្រើប្រាក់ក្នុងធនាគារទី ១ បន្តិច ដោយកាលពីមុន អ្នកបរិច្ចាគមេជីវិតត្រូវមានលក្ខខណ្ឌដូចជា មានភក្តីភាពជាមួយនឹងបក្សកុំម្មុយនីសចិន មិនមានបញ្ហាសក់ជ្រុះ និងមិនមានបញ្ហាធាត់លើសទម្ងន់។ សូមបញ្ជាក់ជូនថា ការបើកឲ្យមានធនាគារមេជីវិតនេះ គឺជាការប្រើប្រាស់បច្ចេកវិទ្យាជាមួយនឹងការសិក្សាពីហ្សេនយ៉ាងទំនើប និងដំបូងបំផុតក្នុងប្រទេសចិន។

    គោលបំណងនៃការបង្កើតធនាគារប្រភេទនេះ គឺដើម្បីបង្កើនឲ្យកាសក្នុងការបង្កើតមនុស្សជំនាន់ថ្មីតាមរយៈការយកមេជីវិតរបស់អ្នកម្នាក់ទៅបង្កកំណើតជាមួយនឹងមនុស្សស្រី ណាម្នាក់តាមការចង់បានរបស់ពួកគេ និងដើម្បីបង្កើតឲ្យកាសក្នុងការសិក្សា និងស្វែងយល់ពីបញ្ហាហ្សេន និងការបង្កកំណើត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ shanghaiist

    Share This Post:
    MPO4D jitutoto mpo4d Mpoplay