ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទាក់ទងនឹងរឿងថើបមនុស្សស្រីនៅលើវេទិការ លោក Rodrigo Duterte ប្រកាសថា លោកនឹងចុះចេញពីតំណែង បើស្រីៗនាំគ្នាធ្វើបែបនេះ (មានវីដេអូ)

    BY Khmernote Media June 8, 2018
    ទាក់ទងនឹងរឿងថើបមនុស្សស្រីនៅលើវេទិការ លោក Rodrigo Duterte  ប្រកាសថា លោកនឹងចុះចេញពីតំណែង បើស្រីៗនាំគ្នាធ្វើបែបនេះ (មានវីដេអូ)

    ហ្វីលីពីន៖ លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានប្រកាសជាសាធារណៈថា លោកនឹងចុះចេញពីតំណែងភ្លាម ប្រសិនបើមានក្រុមស្រ្តីភាគច្រើនចេញមកធ្វើការតវ៉ាប្រឆាំងនឹងបញ្ហា ដែលលោកបានថើបស្រ្តីម្នាក់នៅលើវេទិការសាធារណៈ។ សូមរំលឹកឡើងវិញថា កាលពីពេលនេះថ្មីនេះ លោកប្រធានាធិបតីវ័យ៧៣ឆ្នាំ រូបនេះបានអញ្ជើញទៅចូលរួមធ្វើក្នុងវេទិការសាធារណៈ មួយនៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

    ក្នុងវេទិការដែលមានអ្នកចូលរួមប្រមាណជា ៣,០០០នាក់នោះ លោក Rodrigo Duterte និយាយថា គាត់នឹងផ្តល់ជូនសៀវភៅមួយក្បាលមានចំណង់ជើងថា “Altar of Secrets: Sex, Politics and Money in the Philippine Catholic Church” (អាថ៌កំបាំងក្នុងព្រះគម្ពីរ: ស្តីអំពីការរួមភេទ នយោបាយ និងលុយនៅក្នុងព្រះវិហារកាតូលិកហ្វីលីពីន ) ទៅកាន់អ្នកចូលរួមអ្នកណាម្នាក់ ដែលហ៊ានផ្តល់ស្នាមថើមដល់គាត់មួយ។ ពេលនោះមានស្ត្រីម្នាក់ឡើងទៅលើវេទិការ ដើម្បីយកសៀវភៅជាថ្នូរនឹងការថើបមាត់ជាមួយនឹងលោក Rodrigo Duterte ។

    ក្រោយមកសកម្មភាពនេះត្រូវបានគេរិះគន់ថា ជាការបៀតបៀនផ្លូវភេទ និងជារឿងដ៏រឿងគួរឲ្យខ្ពើមបំផុត។ យ៉ាងណាក្តី លោក Rodrigo Duterte បានអះអាងថា វាគ្រាន់តែការបង្ហាញនូវភាពស្និតស្នាលរវាងអ្នកដឹកនាំ និងប្រជាពលរដ្ឋតែប៉ុណ្ណោះ ហើយបើសិនជាមានស្ត្រីភាគច្រើនមិនពេញចិត្តនឹងសកម្មភាពនេះ និងចេញមកប្រឆាំងតវ៉ា គាត់នឹងចុះចេញពីដំណែងភ្លាម៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ cgtn

    Share This Post:
    MPO4D jitutoto mpo4d Mpoplay